ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងអប់រំប្រកាសទទួលស្គាល់សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី ១២ របស់សាលា ICS មានតម្លៃសមមូលនឹងសញ្ញាបត្របាក់ឌុប

ភ្នំពេញ៖ ក្រសួងអប់រំប្រកាសទទួលស្គាល់សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី ១២ របស់សាលា ICS មានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលចេញដោយក្រសួង។ 

ដើម្បីធានាដល់គុណភាពនៃសញ្ញាបត្រ ក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងបង្កើតគណៈកម្មការដែលមានសមាសភាពមកពីនាយកដ្ឋាន ធានាគុណភាពអប់រំ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងនាយកដ្ឋានជំនាញពាក់ព័ន្ធដើម្បីត្រួត ពិនិត្យតាមដានជាប្រចាំលើកម្មវិធីសិក្សានិងដំណើរការសិក្សារបស់ “សាលាអន្តរជាតិ អាយ ស៊ី អេស» ស្របតាមស្តង់ដារសម្រាប់វាយតម្លៃលើកម្មវិធីសិក្សា និងដំណើរការរបស់គ្រឹះស្ថានសិក្សា ឯកជន ដែលបណ្តុះបណ្តាលកម្មវិធីសិក្សាអន្តរជាតិ។ ស្តង់ដារនេះត្រូវរៀបចំទាបបំផុតឱ្យស្មើនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំបញ្ចាក់ថា ក្រសួងនៅតែមានសិទ្ធិដកហូត ឬបដិសេធសញ្ញាបត្រថ្នាក់ទី ១២ ដែលចេញដោយ “សាលាអន្តរជាតិ អាយ ស៊ី អេស" ក្នុងករណ៍ត្រួតពិនិត្យរកឃើញមានភាពមិនត្រឹម ត្រូវក្នុងដំណើរការសិក្សា ឬ មានភាពមិនត្រឹមត្រូវក្នុងការសម្រេចផ្ដល់សញ្ញាបត្រដល់អ្នកសិក្សា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក