ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រី កើត រិទ្ធិ៖ ការជ្រើសរើសនាយករដ្ឋមន្ត្រីគឺជាសិទ្ធិផ្ដាច់មុខរបស់គណបក្សដែលឈ្នះអាសនៈភាគច្រើននៅសភា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានបកស្រាយថា ក្នុងគោលការណ៍របបប្រជាធិបតេយ្យ គណបក្សដែលឈ្នះអាសនៈបានច្រើនជាងគេនៅក្នុងសភា ដែលទទួលបានការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋដែលជាម្ចាស់អំណាច ដូច្នេះការការតែងតាំងនរណាម្នាក់ជា «នាយករដ្ឋមន្ត្រីទៅបង្កើតរាជរដ្ឋាភិបាលវាគឺជាគោលការផ្ដាច់មុខរបស់គណបក្សដែលឈ្នះអាសនៈបានច្រើនជាងគេនៅក្នុងរដ្ឋសភាទោះបីគណបក្សនោះមិនបានទទួលសំឡេងលើ៥០% បូក១ក្ដី»។

លោក កើត រិទ្ធ បានថ្លែងបែបនេះក្នុងសន្នីសិទសារព័ត៌មានដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រាចំនួន៨នៃរដ្ឋធម្មនុញ្ញកម្ពុជា។

វក្យខណ្ឌ១ និង២ មាត្រា១១៩ ថ្មី(ពីរ) នៃច្បាប់ធម្មនុញ្ញថ្មីបានចែងថា៖ «តាមសេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាល។ សេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះត្រូវចម្លងជូនប្រធានរដ្ឋសភា»

សេចក្ដីដែលមានចែងក្នុងសេចក្ដីព្រាងច្បាប់ធម្មនុញ្ញាថ្មីនេះខុសពីច្បាប់ចាស់ដែលចែងថា៖ «ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល»

លោករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះគឺដើម្បីគោរពនូវឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលម្ចាស់ឆ្នោតបោះរើសគណបក្ស ដូច្នេះគណបក្សនយោបាយមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាគឺត្រូវតែជាអ្នកដឹកនាំរដ្ឋាភិបាល។

លោកថា៖ «តើខុសនឹងរបបសភានិយមកន្លែងណា? បើសិនសភានៅតែមានសិទ្ធិអំណាចពេញក្នុងដៃក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងការបង្កើតរដ្ឋាភិបាលក៏ដូចជាអនុម័តញាត្តិបន្ទោសដើម្បីដកសេចក្ដីទុកចិត្តពីរាជរដ្ឋាភិបាលឬទម្លាក់គណៈរដ្ឋមន្ត្រីបានដដែលតើកន្លែងណាដែលថាបន្ថយនូវអំណាចរបស់រដ្ឋសភាវាអត់មាន»

លោកបានបន្ថែមថា៖ «គឺចាត់តាំងវរជនមួយរូបធ្វើជានាយករដ្ឋមន្ត្រីហើយវរជនមួយរូបនេះគាត់ទៅផ្គូរផ្គងនូវសមាសធាតុផ្សេងៗដើម្បីបង្កើតជារាជរដ្ឋាភិបាល។ ប៉ុន្ដែគ្រាន់បង្កើតចេញជាបញ្ជីទេ! មិនទាន់បង្កើតជាគណៈរដ្ឋមន្ត្រីទេ ទាល់តែយកទៅឆ្លងរដ្ឋសភាហើយរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតាមមតិភាគច្រើនដាច់ខាតទើបគណៈរដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រតាមរយៈព្រះរាជក្រឹត្យ។ [..] អញ្ចឹងអំណាចរបស់សភានៅកន្លែងណា? អំណាចរដ្ឋសភាគឺនៅកន្លែងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ៥០% បូក១ គឺជាអំណាចរបស់សភា។ ក្នុងរបបសភានិយមគឺអំណាចនៅកន្លែងហ្នឹងឯង»

កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ និងបានបញ្ជូនដល់ដៃរដ្ឋសភាហើយនៅថ្ងៃនេះ។

បើតាមលោករដ្ឋមន្រ្តី កើត រិទ្ធ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនាពេលនេះគឺវាចាំបាច់ក្នុងការធានានូវដំណើរការរបស់ស្ថាប័នរដ្ឋថែរក្សាស្ថិរភាព សន្ដិភាព ក្ដីសុខសាន្តរបស់ប្រជាជន បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំអាស្រ័យសភាពរបស់កម្ពុជា៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក