ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្រ្តីគោរពវិញ្ញាណក្ខន្ធសពឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក អ៊ឹង គៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដល់គេហដ្ឋានតម្កល់សព ស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអុជធៀបនៅពីមុខមជ្ឈូសតម្កល់សព និងបានលំឱនកាយវាចាចិត្តគោរពចំពោះវិញ្ញាណក្ខសពលោក អ៊ឹង គៀត ដែលបានទទួលមរណភាពលាចាកលោកយើងនេះទៅកាន់លោកខាងមុខ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។

សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបាននូវដំណឹងមរណទុក្ខនេះ សម្តេចតេជោបានផ្ញើនូវសាររំលែកទុក្ខរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនក្រុមគ្រួសារនៃសពលោក អ៊ឹង គៀត។

សារលិខិតរំលែកទុក្ខរបស់សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ខ្ញុំនិងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ៊ឹង គៀត ត្រូវជាស្វាមី បានទទួលមរណភាព។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសំដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។ មរណភាពរបស់ឯកឧត្តម អ៊ឹង គៀត ជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និងជាឥស្សរជនមានស្នាដៃ គុណបំណាច់ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ធានធាន និងបញ្ញាស្មារតី បម្រើដល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ។ ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឯកឧត្តម កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លាងឃ្លាតឡើយ»។

គួរឱ្យដឹងផងដែរថាលោក អ៊ឹង គៀត បានទទួលមរណភាពកាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក