ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការជំរុញការដាក់បញ្ជូលទិន្នន័យវិស័យពិការភាពក្នុងប្រព័ន្ធឌីជីថល

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានគាំទ្រ និងជំរុញការដាក់បញ្ចូលទិន្នន័យនានាពាក់ព័ន្ធនឹងវិស័យពិការភាពទៅក្នុងប្រព័ន្ធឌីជីថល ដោយថាដើម្បីជំរុញការអនុវត្តឱ្យបានជោគជ័យលើកកម្ពស់សិទ្ធិជនមានពិការភាព ជំរុញកម្មវិធីលើកកម្ពស់ជនមានពិការភាពគ្រប់រូបឱ្យទទួលបានផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើង និងបង្កើនគុណភាពជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

ថ្លែងក្នុងពិធីបើវគ្គបណ្ដុះបណ្តាលការបញ្ជូលទិន្នន័យនិងរបាយការណ៍លើកម្មវិធីបណ្ដាញ (Web Application) របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានថ្លែងថាប្រព័ន្ធវេប (Web application) នឹងជួយសម្រួលដល់ក្រសួង ស្ថាប័ន និងក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត ក្នុងការបញ្ជូនទិន្នន័យស្ថិតិ និងរបាយការណ៍អំពីការចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព មកអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាមូលដ្ឋានដ៏ចំបាច់សម្រាប់ប្រើធ្វើការវិភាគនិងវាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពទាំងមូល និងជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំរបាយកាណ៍ស្តីពីវឌ្ឍនភាពនៃវិស័យពិការភាព ឱ្យបានគ្រប់ជ្រុងជ្រោយជូនរាជរដ្ឋាភិបាល ក៏ដូចជាអង្គការសហប្រជាជាតិ។

លោកបន្ថែមថានេះជាលើកទី២ហើយក្រុមប្រឹក្សាសកម្មភាពជនពិការបានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីពាក់ព័ន្ធនឹងវិស័យពិការភាពនៅកម្ពុជា និងសង្ឃឹមថាក្រោយពីបានបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានចំណេះដឹងពីរបៀបនៃការដាក់បញ្ចូលទិន្នន័យកាន់តែច្បាស់លាស់ទៅក្នុងប្រព័ន្ធ។

លោកថា៖ «ភារកិច្ចនិងការទទួលខុសត្រូវរបស់លោក លោកស្រី ក្នុងការដាក់បញ្ចូលទិន្នន័យនិងរបាយការណ៍ទៅក្នុងប្រព័ន្ធ (Web Application) ប្រកបដោយសុក្រឹត្យភាព ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះភារកិច្ចរបស់ លោក លោកស្រី ការដាក់បញ្ចូលការដាក់បញ្ចូលទិន្នន័យនិងរបាយការណ៍អំពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពនេះ ចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអនុវត្ត និងវាយតម្លៃនៃការអនុវត្តផែនការយុទ្ធសាស្រ្តេជាស្តីពីពិការភាព អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីពិការភាព និងបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិនានាសំដៅជំរុញបន្ថែមឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើបរិយាបន្នជនមានពិការភាពទៅក្នុងការអភិវឌ្ឍគ្រប់វិស័យនិងភាពស្មើភាពគ្នាក្នុងសង្គម»។

គួរឱ្យដឹងផងដែរថា ដើម្បីធ្វើការពិនិត្យតាមដានការចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ ពីក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ នៅចុងឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ កសាងប្រព័ន្ធពិនិត្យតាមដាននិងវាតម្លៃលើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដោយប្រព័ន្ធវេប (Web application) ក្នុងការប្រមូលទិន្នន័យស្ថិតិ និងរបាយការណ៍លើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ដើម្បីចងក្រងប្រមូលទិន្នន័យបញ្ជូនមកកាន់ក្រុមប្រឹក្សាសកម្មភាពជនពិការវាយតម្លៃ ធ្វើការវិភាគ និងបញ្ចូលក្នុងធាតុចូលនៃរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃវិស័យពិការភាពរបស់កម្ពុជា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក