ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចតេជោ ឱ្យគិតទុកឱ្យហើយនូវសេនារីយ៉ូប្រសិនពិភពលោកផ្ទុះសង្គ្រាមលោកទី៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមគិតទុកឱ្យហើយនូវសេនារីយ៉ូដែលពិភពលោកកើតនូវសង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមលោកលើកទី៣ ដើម្បីឈានទៅរកភាពម្ចាស់ការនៅពេលដែលវិបត្តិទាំងនេះកើតឡើង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាវិបត្តិនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនពេលនេះបានធ្វើឱ្យពិភពលោកឈានដល់ការបែកខ្ញែក បាត់បង់សណ្ដាប់ធ្នាប់ កើតមានវិបត្តិថាមពល។ សម្ដេចថា ទៅពេលខាងមុខទៀតបញ្ហាពិភពលោកនឹងកាន់តែពិបាកខ្លាំងថែមទៀតដែលអាចឈានដល់សង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមលោកទៀតផង។

សម្ដេចតេជោថា៖ «វាមិនទាន់ផុតដំណាក់កាលវាទេ! កំពុងតែគំរាមកំហែងគ្នាទៅវិញទៅមកនេះ។ ស្ថានភាពនេះ ជាស្ថានភាពដែលយើងត្រូវមើលឃើញគិតទុកឱ្យហើយដើម្បីឈានទៅរកភាពម្ចាស់ការរបស់យើងក្នុងប្រទេសរបស់យើង»

សម្ដចថ្លែងបែបនេះក្នុងសន្និបាតបូកសរុបការងារទេសចរណ៍របស់ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២៕

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក