ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ធនាគារ ABA ចូលរួមវិភាគទាន ២០ម៉ឺនដុល្លារ ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»

ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយធនាគារ ABA ដែលបានចូលរួមវិភាគទាននូវថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិកសម្រាប់គាំទ្រគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ ការចុះ MOU ធ្វើឡើងនៅថ្ងៃពុធ ទី១៣ ខែកក្កដានេះ។

អនុប្រធានទីមួយអាជ្ញាធរមីនលោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ធានាគារ ដោយថាការចូលរួមនេះបានផ្តល់ដីមានសុវត្ថិភាព ជួយសង្រ្គោះអាយុជីវិតមនុស្ស និងផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

តំណាងធនាគារ ABA លោក Askhat Azhikhanov បានកោតសរសើចំពោះសកម្មភាពរបស់អាជ្ញារធរមីនក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ហើយថា អាជ្ញាធរមីននឹងមិននៅម្នាក់ឯងទៀតទេគឺបច្ចុប្បន្នមានការចូលរួមពីវិស័យឯកជន និង ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

លោក Askhat Azhikhanov បន្តទៀតថា ធនាគារ ABA នឹងបន្តចូលរួមវិភាគទាននេះជាមួយអាជ្ញាធរមីនក្នុងការដោះស្រាយបញ្ហាគ្រាប់មីនរហូតដល់ឆ្នាំ២០២៥៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក