ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកប្រកាសផ្ដល់អំណោយជាថវិកាជិត៤០ម៉ឺនដុល្លារសម្រាប់ជួសជុលប្រាសាទព្រះវិហារ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Partrick Murphy បានប្រកាសអំណោយថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលមានទឹកប្រាក់ចំនួន ៣៦០ ៨០០ដុល្លារសម្រាប់ជួសជុលប្រាសាទព្រះវិហារ។

ថ្លែងក្នុងពិធីប្រគល់និងទទួលវត្ថុបុរាណដែលបានលួចចេញ ២៧ដុំត្រលប់មកកម្ពុជាវិញនៅសារមន្ទីរជាតិកម្ពុជានាថ្ងៃពុធ ទី១៣ ខែកក្កដា នេះលោក Murphy បានឱ្យដឹងថាអំណោយជាង ៣៦ម៉ឺនដុល្លារនេះ ជាអំណោយបន្ថែមលើថវិការចំនួន ៤០៦ ០០០ដុល្លារអាមេរិក ដែលត្រូវបានផ្ដល់រួចហើយដោយរដ្ឋាភិបាលអាមេរិក សម្រាប់អភិរក្សាប្រាសាទប្រវត្តិសាស្ត្រនេះ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។

ប្រាសាទព្រះវិហារគឺជាប្រាសាទហិណ្ឌូបុរាណមួយដែលត្រូវបានសាងសង់ឡើងកំឡុងសម័យអាណាចក្រខ្មែរដែលស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ៥២៥ម៉ែត្រ នៅជួរភ្នំដងរ៉ែកខេត្តព្រះវិហារប្រទេសកម្ពុជា។ ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយយូណេស្កូនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងថៃ ដណ្ដើមប្រាសាទព្រះវិហារក្នុងឆ្នាំ២០១១ ប្រាសាទព្រះវិហារត្រូវបានរងការខូចខាតជាដំណំដោយសារការបាញ់គ្រាប់ផ្លោងរបស់ទាហានថៃមកលើតំបន់ប្រាសាទ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក