ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ

តាកែវ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងដោយជំរុញពលរដ្ឋបន្តគាំទ្រថែរក្សាសុខសន្តិភាព និងអភិវឌ្ឍជាតិទៅមុខទៀត ដោយថាគ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ។ លោកថ្លែងបែបនេះពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តមង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃពុធ ទី១៣ ខែកក្កដានេះ។

លោក ហ៊ុន ម៉ាណែត បានថ្លែងដោយអរគុណប្រជាពលរដ្ឋដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរទៅមុខលើវិថីដ៏ត្រឹមត្រូវ ការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិ ការចែករំលែកជួយគ្នាទៅវិញទៅមក និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និងគ្រួសារឱ្យបានរីកចម្រើនរុងរឿង។

លោកបន្ថែមថា សន្តិភាព និងសេចក្តីសុខសាន្តក្នុងរយៈពេលជិត ២៤ឆ្នាំមកនេះអាចនឹងរលាយបាត់បង់ទៅវិញយ៉ាងឆាប់ ប្រសិនបើសិនគ្មានការចូលរួមប្រកបដោយស្មារតីទទួលខុសរបស់ប្រជាពលរដ្ឋម្នាក់ៗ និងការប្តេជ្ញាចិត្តដ៏ច្បាស់លាស់របស់ប្រមុខថ្នាក់ដឹកនាំ។

លោកថា៖ «គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ ដូច្នេះខ្មែរត្រូវតែខ្លាំង និងរួមសាមគ្គីគ្នាដើម្បីថែរក្សាអត្តសញ្ញាណជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ឱ្យឋិតឋេរចីរកាលតទៅមុខសម្រាប់អ្នកជំនាន់ក្រោយៗទៀត»។

ក្នុងឱកាសនេះលោក ហ៊ុន ម៉ាណែត បានរម្លឹកថាប្រទេសកម្ពុជាអាចទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីដូចសព្វថ្ងៃនេះ ដោយសារនយោបាយឈ្នះ-ឈ្នះ ដែលជាគោលនយោបាយផ្អែកលើគោលការណ៍គុណធម៌ មនុស្សធម៌ ការចែករំលែក និងការទុកចិត្តគ្នាទៅវិញទៅមកធ្វើយ៉ាងណារក្សាការពារឱ្យបាននូវអាយុជីវិត ទ្រព្យសម្បត្តិ និងមុខរបរការងាររបស់ខ្មែរគ្រប់រូប គ្រប់និន្នាការ ដោយមិនមានការរើសអើងបែងចែករបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

អស់រយៈពេលជាង ២៣ឆ្នាំហើយដែលកម្ពុជាទទួលបាននូវសន្ដិភាពនិងការផ្សះផ្សារជាតិពេញលេញ មានការឯកភាពជាតិមានរដ្ឋាភិបាលតែមួយដែលទទួលបានពីនយោបាយឈ្នះ-ឈ្នះរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨។ ការទទួលបានសន្ដិភាពពេញលេញនេះហើយទើបធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសបានរហូតមកដល់សព្វថ្ងៃ។

ជារឿយៗ សម្ដេចតេជោ បានប្រកាសថានឹងមិនឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពសង្គ្រាមដូចមុននោះទេ ដោយសម្ដេចប្រកាសថាទោះក្នុងតម្លៃណាក៏ដោយក៏ត្រូវរក្សាសន្ដិភាពដែលបានដោយពិបាកនេះឱ្យខានតែបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក