ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តព្រះសីហនុផ្អាកការចរាចរបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិ៤ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចការផ្អាកការចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដោយថាដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋបន្ទាប់ពីភ្លៀងបានជន់លិចមិនអាចឱ្យយានយន្តធ្វើដំណើរឆ្លងកាត់បាន។ 

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១២ ខែកក្កដា នេះរដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា មកដល់ម៉ោង១៦:១៥នាទី កម្រិតជំនន់ទឹកភ្លៀងបាន កើនឡើងជាលំដាប់ ហើយបានជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្ថានភាពបែបនេះមិនអាចអនុញ្ញាឱ្យ យានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។

ដូចនេះដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យមានការបាក់ស្រុត ធានាប្រើប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុបានផ្អាកចរាចរបណ្ដោះ អាសន្នចំពោះយានយន្តគ្រប់ប្រភេទ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរ បាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

សម្រាប់អ្នកដែលមានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅមកខេត្តព្រះសីហនុ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ៣វិញ។

កាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្ដីជូនដំណឹងបន្ថែមទាក់ទងនឹងការវិវត្តន៍ស្ថានភាពអាកាសធាតុនៅកម្ពុជាដែលថានៅចន្លោះពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកក្កដាតំបន់សមុទ្រនៅកម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាប់បន្តគ្នាដែលអាចធ្វើឱ្យភូមិសាស្ត្រមួយចំនួនក្នុងខេត្តព្រះសីហនុ និងកោះកុងអាចនឹងជួបប្រទះនូវជំនន់ទឹកភ្លៀង។

ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថាស្ថានភាពនេះកើតចេញពីការទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាងមួយនិងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក