ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តព្រះសីហនុស្នើពលរដ្ឋដែលធ្វើដំណើរចូលខេត្តតាមផ្លូវជាតិលេខ៤មានការប្រុងប្រយ័ត្ន

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានស្នើដល់ប្រជាជនដែលធ្វើដំណើរចូលខេត្តតាមរយៈផ្លូវជាតិលេខ៤ឱ្យមានការប្រុងប្រយ័ត្ន ដោយសារពេលនេះជំនន់ទឹកភ្លៀងបានធ្វើឱ្យទឹកចាប់ផ្ដើមហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំនុចឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។

ក្នុងសេចក្ដីជូនដំណឹងថ្ងៃអង្គារ៍ ទី១២ ខែកក្កដានេះឱ្យដឹងថា៖ «ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្ដាលឱ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំង និងអាចឈានទៅផ្អាកចរាចរជាបណ្ដោះអាសន្នត្រង់ចំណុចខាងលើនាពេលខាងមុខនេះ»

បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យតាមដានស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រដែលកំពុងជន់លិចលង់ក្នុងស្រុកកំពង់សីលាផងដែរ។

កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្ដីជូនដំណឹងបន្ថែមទាក់ទងនឹងការវិវត្តន៍ស្ថានភាពអាកាសធាតុនៅកម្ពុជាដែលថានៅចន្លោះពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកក្កដាតំបន់សមុទ្រនៅកម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាប់បន្តគ្នាដែលអាចធ្វើឱ្យភូមិសាស្ត្រមួយចំនួនក្នុងខេត្តព្រះសីហនុ និងកោះកុងអាចនឹងជួបប្រទះនូវជំនន់ទឹកភ្លៀង។

ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថាស្ថានភាពនេះកើតចេញពីការទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាងមួយ និងមូសុងនីរតីបង់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក