ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

មកមើលប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងឆាយនីសតៃប៉ិ និងកោះហ្គាំ

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កម្ពុជាបានបញ្ចប់យុទ្ធនាការប្រកួតជម្រុះ FIFA World Cup ២០២២ រួចរាល់កាលពីពេលថ្មីៗកន្លងទៅ ដោយមានត្រឹមមួយពិន្ទុប៉ុណ្ណោះពីការប្រកួតស្មើទល់នឹងហុងកុង ក្នុងចំណោម ៨ប្រកួតរបស់កម្ពុជា ដែលនាំឱ្យកម្ពុជាស្ថិតក្នុងចំណោមក្រុមលេខ ៥ ដែលមានពិន្ទុតិចជាងគេចំនួន ៤ រួមមានឥណ្ឌូណេស៊ី ឆាយនីសតៃប៉ិ និងកោះហ្គាំ។ 

ថ្ងៃនេះ គេហទំព័រ E-Arts នឹងរំឮកឡើងវិញខ្លះៗពាក់ព័ន្ធនឹងជំនួបរវាងក្រុមជម្រើសជាតិកម្ពុជារបស់យើង ក្នុងការប្រកួតកន្លងមកទល់នឹងក្រុមទាំងពីរ ទាំងការប្រកួតផ្លូវការ និងមិត្តភាពអន្តរជាតិកន្លងមក។

១. ឆាយនីសតៃប៉ិ

ក្រុមឆាយនីសតៃប៉ិ បច្ចុប្បន្ននេះកំពុងឈរនៅចំណាត់ថ្នាក់លេខ ១៤១ នៃតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking។ ឆាយនីសតៃប៉ិ ធ្លាប់ប្រកួតទល់នឹងកម្ពុជា ចំនួន ២លើក ក្នុងវគ្គជម្រុះ AFC Asian Cup ២០១៩ លទ្ធផលចាញ់ម្តង និងស្មើម្តង។

ប្រកួតទី១ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ : ឆាយនីសតៃប៉ិ ២-២ កម្ពុជា។

ប្រកួតទី២ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ : កម្ពុជា ២-២ ឆាយនីសតៃប៉ិ។

២. កោះហ្គាំ 

ក្រុមហ្គាំ គឺជាក្រុមបាល់ទាត់តំណាងឱ្យដែនកោះមួយស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលកោះនេះស្ថិតក្រោមការគ្រប់គ្រងដោយសហរដ្ឋអាមេរិក។ ហ្គាំបច្ចុប្បន្នមានចំណាត់ថ្នាក់ FIFA Ranking លេខ១៩៨ ពិភពលោក។ កោះហ្គាំ ធ្លាប់ប្រកួតជាមួយកម្ពុជាចំនួន ២លើក លទ្ធផលឈ្នះម្តង និងស្មើម្តង។ 

ប្រកួតទី១ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០៦ : កម្ពុជា ៣-០ កោះហ្គាំ (ពាន AFC Challenge Cup)។

ប្រកួតទី២ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ : កម្ពុជា ០-២ កោះហ្គាំ (មិត្តភាពអន្តរជាតិ)។

សូមបញ្ជាក់ថា សម្រាប់ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញាសម្រាប់ជើងទី១ និងនៅថ្ងៃទី១២ ខែតុលាសម្រាប់ជើងទី២៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក