ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គោលនយោបាយសូន្យកូវីដ-១៩ របស់ចិនកំពុងធ្វើឱ្យប៉ះពាល់ដល់ការកសាងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវត្ថា បានប្រាប់មកកាន់ EAC News ថា គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មីកំពុងជួបឧបសគ្គ ក្នុងការសាងសង់ដោយសារគោលនយោបាយសូន្យកូវីដ-១៩ របស់រដ្ឋាភិបាលចិន ខណៈមកទល់បច្ចុប្បន្ននេះដំណើរការសាងសង់បានជិត ៣៤% នៃផែនការ។

លោកឱ្យដឹងថា គោលនយោបាយសូន្យកូវីដ-១៩ របស់ចិន បានធ្វើឱ្យក្រុមហ៊ុនចិនមួយៗពិបាកក្នុងការធ្វើដំណើរចេញចូល ហើយទីក្រុងសំខាន់ៗមួយចំនួននៃប្រភពទំនិញត្រូវបានបិទខ្ទប់ផងនោះ។

លោកថា៖ «យើងដឹងហើយថា គោលនយោបាយសេរ៉ូកូវីដរបស់ចិន ធ្វើឱ្យក្រុមហ៊ុនចិនមួយៗ ពិបាកក្នុងការធ្វើដំណើរចេញចូល, ទី២ការដឹកជញ្ជូនទំនិញ បរិក្ខារ សម្ភារៈដែលផលិតនៅទីក្រុងធំៗ ដូចជាសៀងហៃ ស៊ិនជិន ដែលប៉ុន្មានខែមុនមានការបិទខ្ទប់ អីចឹងសម្ភារបរិក្ខារមួយចំនួន ដែលផលិតនៅទីនោះត្រូវបានគាំង មិនអាចដឹកជញ្ជូនមកបាន ត្រូវមានបញ្ហាដល់ការអនុវត្តគម្រោងការ។ ទី៣. ការទៅលេងស្រុករបស់បុគ្គលិក កម្មករ កាលពីចូលឆ្នាំប្រមាណពី១អាទិត្យទៅកន្លះខែ ក៏ធ្វើឱ្យមានការប៉ះពាល់ ដល់ការអនុវត្តគម្រោងការ។ ហេតុនេះការគម្រោងទុក របស់ក្រុមហ៊ុនចិនថា គម្រោងនេះនឹងមានសម្ពាធ ដើម្បីឱ្យបញ្ចប់តាមផែនការ»

ទោះជាយ៉ាងណាក្រុមហ៊ុនបានបញ្ជាក់ថានឹងខិតខំបង្កើនល្បឿនយ៉ាងណាឱ្យចប់ទៅតាមផែនការឱ្យបាន។

បើតាមលោក ស៊ិន ចាន់សិរីវត្ថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី សម្រេចបាន ៣៣.៨៥% ហើយ និងរំពឹងទុកថានៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះនេះ នឹងឈានទៅដល់៥០%។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថាការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គរវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងទទឹងប្រវែង៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡាដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង៧លាននាក់ ស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល ៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក