ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីយុត្តិធម៌ជំរុញមន្ត្រីចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានជំរុញលើកទឹកចិត្តដល់មន្ត្រីក្រសួង និងមន្ត្រីយុត្តិធម៌ទាំងអស់ចូលរួមផ្ដល់ឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ លោកបានលើកឡើងក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ម្សិលមិញ។

លោក កើត រិទ្ធ បានធ្វើជាគំរូមុនគេក្នុងការផ្ដល់ឈាមក្នុងកម្មវិធីនេះផងដែរ។

មានប្រសាសន៍នៅក្នុងពិធីនេះលោក កើត រិទ្ធ បានគូសបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌នេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌, ស.ស.យ.ក វិស័យយុត្តិធម៌ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់»។ លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការចូលរួមយ៉ាងផុលផុសក្នុងការបរិច្ចាគឈាមរបស់មន្ត្រីក្នុងវិស័យយុត្តិធម៌នៅពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយ ដែលត្រូវចាត់ទុកថាជាការចូលរួមចំណែកប្រកបដោយទឹកចិត្តសប្បុរស ក្នុងនាមជាមន្ត្រីរាជការបម្រើការងារជូនប្រជាជន និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដើម្បីជួយបំពេញនូវតម្រូវការដ៏ចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស។

លោករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណអ្នកចូលរួមបរិច្ចាគទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមការងារក្រសួងយុត្តិធម៌, ស.ស.យ.ក វិស័យយុត្តិធម៌ និងក្រុមការងាររបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំកិច្ចដំណើរការនៃកម្មវិធីដ៏មានអត្ថន័យ និងមានសារៈសំខាន់នេះឡើងផងដែរ។

គួរឱ្យដឹងផងដែរថា កម្មវិធីបរិច្ចាគឈាមនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, សមាជិក ស.ស.យ.ក វិស័យយុត្តិធម៌, ក្រឡាបញ្ជី, អាជ្ញាសាលា, សារការី, មេធាវី, អ្នកប្រកបវិជ្ជាជីវៈច្បាប់ផ្សេងទៀត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការសរុបជិត ៣០០ នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក