ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ស្រុកកំពង់សីលា ខេត្តព្រះសីហនុចាប់ផ្ដើមលិចលង់

ព្រះសីហនុ៖ យោងតាមប្រភពព័ត៌មានពីលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពកម្ពស់ទឹកនៅស្ពានស្ទឹងសំរោង ចំណុចចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកឡើងមានកំពស់ ៥,២០ម៉ែត្រពីបាតស្ទឹង។ តាមការសន្និដ្ឋានសភាព ទឹកឡើងដល់កំពស់ ៥,៦០ម៉ែត្រ ទៅ ៥,៧០ម៉ែត្រ និងត្រូវប្រកាសអាសន្ន។

កម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋរស់នៅចំនួន ៤២ខ្នងផ្ទះ ក្នុងនោះរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៧ខ្នងផ្ទះ (ពុំមានរងគ្រោះដល់អាយុជីវិតមនុស្ស ឬសត្វពាហនៈឡើយ)។

កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្ដីជូនដំណឹងបន្ថែមទាក់ទងនឹងការវិវត្តន៍ស្ថានភាពអាកាសធាតុនៅកម្ពុជាដែលថានៅចន្លោះពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកក្កដាតំបន់សមុទ្រនៅកម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាប់បន្តគ្នាដែលអាចធ្វើឱ្យភូមិសាស្ត្រមួយចំនួនក្នុងខេត្តព្រះសីហនុ និងកោះកុងអាចនឹងជួបប្រទះនូវជំនន់ទឹកភ្លៀង។

ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថាស្ថានភាពនេះកើតចេញពីការទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាងមួយ និងមូសុងនីរតីបង់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក