ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលប្រកាសរកឃើញកូវីដ-១៩ អូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលឆ្លងកាន់តែលឿន

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញការចរាចរណ៍នៃពពួកកូវីដ-១៩ អូមីក្រុងបម្លែងថ្មី BA.4 និង BA.5 លើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃអង្គារ៍ ទី១២ ខែកក្កដានេះ ក្រសួងសុខាភិបាលបានបង្ហាញក្ដីបារម្ភពីចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំឡើងវិញ នឹងបានអំពាវនាវដល់សាធារណៈជន ប្រជាពលរដ្ឋ និងអង្គភាពពាក់ព័ន្ធនានា រួមគ្នាបង្កើនការប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងគ្រប់គ្នា។ ក្រសួងបានជំរុញដល់ពលរដ្ឋអនុវតវិធានការ ៣ការពារ ៣កុំ ព្រមទាំងទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នា។

ក្នុងលិខិតនោះក្រសួងសុខាភិបាលលើកឡើងថា៖ «ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿន ជាងពពួកអូមីក្រុងមុនៗ (ដូចជា BA.1 និង BA.2 ជាដើម) នាំឱ្យមានកំណើនឡើងនូវចំនួនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក ហើយពពួកបម្លែងថ្មីនេះ ក៏មានលទ្ធភាពអាចបញៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន។ ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុសកូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូចជាក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា»

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានក្រើនរម្លឹកដល់ពលរដ្ឋឱ្យបន្តនូវការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឹកូវីដ-១៩ទាំងនេះ។ លោកស្រីថា ពលរដ្ឋមិនគួរមើលស្រាលលើការវាយលុកចូលសរីរាង្គកាយរបស់ជំងឺកូវីដ-១៩ នោះទេ ដោយជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ ឱ្យបានគ្រប់គ្នា។

លោកស្រីថា៖ «មនុស្សរាប់លានអ្នកក្រោយពីបានឆ្លងនូវវីរុសកូវីដ-១៩ នេះក្រោយពីបានជាសះស្បើយទៅក៏មាន បន្តសេសសល់ផលប៉ះពាល់លើសុខភាពរបស់ខ្លួនមួយចំនួនទៀតក្នុងរយៈពេលដ៏យូរអង្វែងដែលគេមិនទាន់កំណត់បានថាតើនៅក្នុងរយៈពេលយូរប៉ុណ្ណានោះដូចជាមានការអស់កម្លាំងខ្លាំងឬក៏មានការឈឺក្បាលឬក៏មានការសម្រាន្តមិនលក់ឬក៏មានផលប៉ះពាល់ទៅលើប្រព័ន្ធសាច់ដុំ ឬក៏មានការប៉ះពាល់ទៅលើសរីរាង្គបុគ្គលដែលអង្គការសុខភាពពិភពលោកនឹងអ្នកជំនាញកំពុងបន្តធ្វើការសិក្សាស្រាវជ្រាវជាបន្ថែមទៀតលើបញ្ហាអស់ទាំងនេះ»

កម្ពុជាចាប់ផ្ដើមរកឃើញឡើងវិញនូវជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ក្រោយ៥២ថ្ងៃដែលបាត់ទាំងស្រុងនៃជំងឺក្នុងសហគមន៍កម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងបន្ទាន់មួយទាំងយប់កាលពីថ្ងៃទី២៨ ខែមិថុនា ស្នើឱ្យពលរដ្ឋមានវិធានការពារហ្មត់ចត់ និងទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាថ្មី។

ជាមួយគ្នានេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបញ្ជាក់ថាពលរដ្ឋអាចទៅចាក់វ៉ាក់សាំងបាននៅតាមទីតាំងចាក់វ៉ាក់សាំង និងមណ្ឌលសុខភាព ដោយគ្មានការបែងចែកអ្នកដែលចាក់វ៉ាក់សាំងដោយទាហាន ឬក្រុមគ្រូពេទ្យទៀតទេ។ វ៉ាក់សាំងដូសជំរុញជួយរក្សាបាននូវភាពរឹងមាំ ភាពស៊ាំរបស់បុគ្គលក៏ដូចជាជួយរក្សាបាននូវភាពស៊ាំរបស់សហគមន៍ដើម្បីបញ្ជៀសនូវលទ្ធភាពនៃការផ្ទុះចេញឡើងវិញនៃជំងឺកូវីដ-១៩។ ការមិនទទួលយកវ៉ាក់សាំងដូសជំរុញនឹងធ្វើឱ្យភាពស៊ាំរបស់សរីរាង្គកាយនឹងធ្លាក់ចុះនៅពេលដែលទុកគម្លាតនៃការចាក់យូរពេក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក