ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផុតខែកក្កដានេះរាល់ឡានចង្កូតស្ដាំដែលមិនបានចុះបញ្ជីគយនឹងត្រូវចាប់ទាំងអស់

ភ្នំពេញ៖ អគ្គនាយដ្ឋានគយនិងរដ្ឋាករ ទុកពេល ២០ថ្ងៃឱ្យម្ចាស់ឡានចង្កូតស្ដាំទាំងអស់ចូលទៅចុះបញ្ជីបង់ពន្ធនៅតាមអង្គភាពគយមុននឹងមានវិធានការចាប់បង្ក្រាបរឹបអូសទុក។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃចន្ទ ទី១១ ខែកក្កដា អគ្គនាយកដ្ឋានគយឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែសីហា តទៅ រាល់រថយន្តចង្កូតស្ដាំដែលមិនបានទៅចុះបញ្ជីទាំងអស់នឹងត្រូវចាត់ទុកជាឡានដែលនាំចូលថ្មី និងជាមុខសញ្ញាដែលត្រូវបង្ក្រាប ខណៈរថយន្តដែលបានចុះបញ្ជីរួចមានពេល៩០ថ្ងៃសម្រាប់ចូលទៅបង់ពន្ធអាករ។

សម្រាប់ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធដែលមានស្រាប់ក្នុងប្រទេស ក៏អាចមកបង់ពន្ធនិងអាករចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងពិន័យ។

គយបានបញ្ជាក់បន្ថែមថា៖ «ការអនុវត្តគោលការណ៍អនុគ្រោះខាងលើនេះ មិនអនុវត្តចំពោះរថយន្តដែលមានឆ្នាំម៉ូដែលចាប់ពីឆ្នាំ២០២១ ឡើងឡើយ ដែលជាកម្មវត្ថុនៃការបង់ពន្ធអាករ និងទទួលរងពិន័យ តាមបទប្បញ្ញត្តិជាធរមាន»

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមនៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យឡានចង្កូតស្ដាំទាំងអស់ឱ្យចូលទៅបង់ពន្ធដោយពុំចាំបាច់កែចង្កូតនោះទេដោយថាដើម្បីសម្រួលការលំបាករបស់ម្ចាស់រថយន្ត។ សម្ដេចតេជោ បញ្ជាក់ថាការអនុញ្ញាតនេះគឺសម្រាប់តែរថយន្តដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយតែប៉ុណ្ណោះ ខណៈរថយន្តដែលនាំចូលក្រោយថ្ងៃទី៦ ខែកក្កដា នឹងមិនអនុញ្ញាតឱ្យបង់ពន្ធទេ និងមានវិធានការច្បាប់ផងដែរ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនឹងរដ្ឋាករកម្ពុជាឱ្យដឹងថាក្នុងយុទ្ធនាការ១០ខែក្នុងការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករមានរថយន្តអត់ពន្ធ និងចង្កូតស្ដាំចំនួន ៩ ៧៥៣គ្រឿងចូលមកបង់ពន្ធ និងកក់ប្រាក់កែចង្កូតដែលក្នុងនោះមានរថយន្តចង្កូតឆ្វេងមកបង់ពន្ធចំនួន ២ ៧១៣គ្រឿងដែលប្រមូលពន្ធបានជិត ៣៥លានដុល្លារអាមេរិក និងរថយន្តចង្កូតស្ដាំមកកក់ប្រាក់យកទៅកែចង្កូតមានជាង ៧ ០៤០គ្រឿងដែលប្រមូលលុយកក់បានជាង ៤១លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក