ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១២ករណីថ្មី (ឆ្លងថ្មីសហគមន៍១២នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមានករណីនាំចូលថ្មី ចំនួន២នាក់ និងមានអ្នកជំងឺជាសះស្បើយចំនួន ២៣នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,៣៧៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,២៤៤នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២២៤ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៥៦៨ករណី(ជាប្រភេទអូមីក្រុង) ៕