ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

ក្រសួងសាធារណការឈប់ឱ្យយានយន្តគ្រប់ប្រភេទចូលប្រើប្រាស់ផ្លូវល្បឿនលឿនរហូតសាងសង់រួច

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញចូលផ្លូវល្បឿនលឿនឈប់អនុញ្ញាតឱ្យមានរថយន្តចូលទៅប្រើប្រាស់ផ្លូវបាន ដើម្បីទុកពេលសាងសង់ក៏ដូជាបញ្ជៀសនូវគ្រោះថ្នាក់ក្នុងការធ្វើដំណើរលើផ្លូវនេះ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១២ ខែកក្កដា ក្រសួងសាធារណការបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពុងនៅសាងសង់នៅឡើយជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ មួយវិញទៀតមានសាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលទៅប្រើប្រាស់ផ្លូវនេះ មានការកើនឡើងនិងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។

ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ទាំងនេះ និងដើម្បីទុកពេលឱ្យក្រុមហ៊ុនសាងសង់បញ្ចប់ ក្រសួងបានសម្រេចឈប់ឱ្យយានយន្តគ្រប់ប្រភេទចូលប្រើប្រាស់ផ្លូវល្បឿនលឿនរហូតសាងសង់រួច។

ក្នុងលិខិតនោះបញ្ជាក់ថា៖ «ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើការងារឱ្យគម្រោង និងយានយន្មានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូនចាប់ពីពេលជូនដំណឹងនេះតទៅ»

ការសម្រេចរបស់ក្រសួងសាធារណការគឺបន្ទាប់ពីមានគ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់នៅលើផ្លូវល្បឿនលឿននេះ។

កាលពីថ្ងៃច័ន្ទម្សិលមិញ រថយន្ត២គ្រឿងដែលបើកបរលើផ្លូវល្បឿនលឿននេះបានបុកគ្នានៅត្រង់ចំនុចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យមនុស្ស ៦នាក់ (ជនបរទេស ៤នាក់) រងរបួសធ្ងន់ និងស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួន ៥ម៉ោងមកត្រឹមតែ ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។ តាមគម្រោងក្រសួងគ្រោងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅដើមខែកក្កដានេះ តែត្រូវបានពន្យារពេលវិញដោយសារត្រូវការពេលបំពាក់បរិក្ខាសុវត្ថិភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក