ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាពិភាក្សាលើបញ្ហាមួយចំនួន

វ៉ាស៊ីនតោន៖ ជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹងធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែកក្កដា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកថ្ងៃច័ន្ទ ទី១១ ខែកក្កដានេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះឱ្យដឹងថា នៅទីក្រុងភ្នំពេញ លោក Daniel J. Kritenbrink នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន និងបញ្ហាតំបន់ និងពិភពលោក។ លោកក៏នឹងជួបជាមួយយុវជន និងមេដឹកនាំសង្គមស៊ីវិលផងដែរ។

នៅទីក្រុងតូក្យូ លោក Daniel នឹងចូលរួមរំលែកទុក្ខដល់ប្រជាជនជប៉ុន ទាក់ទងនឹងការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ។ លោកនឹងជួបប្រជុំជាមួយសមភាគីជប៉ុនជាន់ខ្ពស់ ដើម្បីពិភាក្សា និងជំរុញភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងជប៉ុនលើបញ្ហាជាច្រើនក្នុងតំបន់ និងពិភពលោក។

ក្នុងសេចក្ដីប្រកាសនោះបន្ថែមថា៖ «សម្ព័ន្ធភាពអាមេរិក-ជប៉ុន គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក ហើយកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរបស់យើងគឺមិនអាចខ្វះបានក្នុងការប្រឈមមុខនឹងបញ្ហាសកល រួមទាំងសង្រ្គាមដ៏ឃោរឃៅ និងខុសច្បាប់របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។

លោក Daniel J. Kritenbrink បានក្លាយជាជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ លោក Kritenbrink គឺជាអ្នកការទូតអាមេរិកតាំងពីឆ្នាំ១៩៩៤មក។

កាលពីខែឧសភាកន្លងទៅលោកមានគម្រោងមកធ្វើទស្សនកិច្ចនៅកម្ពុជាម្ដងហើយដែរ តែត្រូវបានពន្យារពេលវិញដោយសារលោកធ្វើតេស្ត្រឃើញវិជ្ជមានកូវីដ-១៩៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក