ភ្នំពេញ៖ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្រេចតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ដែលជាព្រះអនុជបង្កើតរបស់ព្រះអង្គជាអនុប្រធានគណកប្សហ្វ៊ុនស៊ិនប៉ិច។
ការសម្រេចនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដោយប្រការ១ នៃក្ដីសម្រេចចែងថា៖ «ត្រូវបានតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច» ។
ប្រការ២ ចែងថា អនុប្រធានគណបក្ស ឧត្តមប្រឹក្សាជាន់ខ្ពស់គណបក្ស គណៈកម្មាធិការនាយក អគ្គលេខាធិការប្រតិបត្តិ និងព្រះអង្គម្ចាស់ក្សត្រី ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕