
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦២៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣៤ករណី ខណៈអ្នកជំងឺ ៧០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៤០.៧៨២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣៨០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៣៥.០៣០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១,៥២០ករណី៕