ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុប្រធានទី១អាជ្ញាធរមីន ប្រកាសថាខេត្តត្បូងឃ្មុំនឹងក្លាយជាខេត្តអស់មីនក្នុងរយៈពេល៦ខែទៀត

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាលើការងារបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំ រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) នៅទីស្នាក់ការអាជ្ញាធរមីន ថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការចុះកិច្ចសន្យានេះ បានទទួលការអនុញ្ញាតពីនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដែលនេះគឺជាការចាប់ផ្តើមអនុវត្តន៍ការងារបោសសម្អាតមីនដំណាក់កាលដំបូង នៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន ក្នុងរយៈពេល ៦ខែ ហើយបន្ទាប់ពីកុងត្រានេះ កម្លាំង NPMEC នឹងចាប់ផ្តើមបោសសម្អាតនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់បន្ថែមថា៖ «បន្ទាប់ពីក្រុមការងារបច្ចេកទេសអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព NPMEC បានចុះពិនិត្យ និងវាយតម្លៃរួមគ្នានូវស្ថានភាពចម្ការមីនជាក់ស្តែងក្នុងខេត្តត្បូងឃ្មុំ តាមវិធីសាស្រ្តផ្ទៀងផ្ទាត់ការប្រើប្រាស់ផ្ទៃដីមានមីនជាក់ស្តែង (Ground Data Verification) ផ្ទៃដីចំនួន ៣.៩៨៤.២១៩ ម៉ែត្រក្រឡា នឹងត្រូវបោសសម្អាតឲ្យអស់ក្នុងខេត្តត្បូងឃ្មុំ»។

លោកបន្តទៀតថា អាជ្ញាធរមីនត្រូវការថវិការសរុបចំនួណ ៧៦៤ ៣០២ដុល្លារអាមេរិក ដើម្បីបញ្ចប់វត្តមានគ្រាប់មីននៅខេត្តត្បូងឃ្មុំ។ ក្នុងនោះត្រូវចំណាយលើការចុះផ្ទៀងផ្ទាត់ផ្ទៃដីជាមុន ត្រួតពិនិត្យគុណភាព ក្នុងកំឡុងពេលប្រតិបត្តិការបោសសម្អាត និងការងារបោសសម្អាតមីនទាំងស្រុង។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ ថ្ងៃនេះក្រុមការងារអាជ្ញាធរមីន កំពុងធ្វើការជាមួយក្រុមការងារកងទ័ពជើងគោក កំពុងចុះពិនិត្យ និងវាយតម្លៃស្ថានភាពចម្ការមីននៅស្រុកឧត្តុង្គ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនាពេលឆាប់ៗនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក