វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រសួងសុខាភិបាលប្រាប់ពីរបៀបនៃការការពារខ្លួនពីជំងឹអុតស្វា

ភ្នំពេញ៖ ក្រសួងសុខាភិបាលបន្តក្រើនរម្លឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នពីជំងឺឆ្លងអុតស្វាបើទោះបីជាកម្ពុជាមិនទាន់រកឃើញជំងឺនេះនៅឡើយ។ ក្រៅពីជំរុញដល់ពលរដ្ឋមានការប្រុងប្រយ័ត្នពីជំងឺនេះ ក្រសួងក៏បានណែនាំឱ្យរក្សានូវវិធានការអនាម័យមួយចំនួនដើម្បីបញ្ជៀសខ្លួនពីជំងឺនេះផងដែរ។

ក្នុងសេចជូនដំណឹងចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋត្រូវអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតលាងជាមួយសាប៊ូ ឬជែលអាល់កុល ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឬប្រើប្រាស់សម្ភារៈរួមគ្នា បរិភោគអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ជៀសវាងប៉ះពាល់ជាមួយសត្វ ហើយបើជ្រុលជាប៉ះសូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលភ្លាមៗ។

ក្រសួងជំរុញដល់អ្នកដែលមានកន្ទួលរម៉ាស់អមដោយគ្រុនក្ដៅ និងមានរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វាយសូមទៅពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតបំផុត និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗរហូតដល់មានការវិនិច្ឆ័យច្បាស់លាស់ខណៈបុគ្គលដែលសង្ស័យតែមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជាធម្មតាគ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងកំឡុងពេលធ្វើការតាមដានសុខភាពរយៈពេល២១ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឹអុតស្វានេះ។

ក្រសួងក៏ជំរុញដល់អាជ្ញាធរមូលដ្ឋាន បន្តអប់រំសុខភាពប្រជាជន និងលើកកម្ពស់ការយល់ដឹងស្ដីពីការចម្លងការពារការចម្លងរោគនៅក្នុងសហគមន៍របស់ខ្លួនផងដែរ។ ក្រៅពីនេះក្រសួងក៏ណែនាំដល់បុគ្គលិកសុខាភិបាលឱ្យចេះការពារខ្លួននៅពេលមានករណីសង្ស័យ ខណៈនៅត្រូវមានមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមច្រកព្រំដែន។

ជំងឺអុតស្វាមានរោគសញ្ញា ចេញកន្ទួលរមាស់បែកពងទឹកនៅលើផ្ទៃមុខ ដងខ្លួន បាតដៃ បាតជើង ឬប្រដាប់ភេទ អមដោយរោគសញ្ញាក្ដៅខ្លួនលើសពី ៣៨,៥អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្ដុល ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកាន់កន្លែងដែលមានកើតជំងឺអុតស្វា។

យោងតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោកចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានរកឃើញករណីអុតស្វាចំនួន ៧ ៨៩២ និងស្លាប់ ៣នាក់ ត្រូវបានរាយការណ៍ពី៦៣ប្រទេស ក្នុងតំបន់ចំនួន៥របស់អង្គការសុខភាពិភពលោក (តំបន់អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេខាងកើត និងអាស៊ីប៉ាស៊ីហ្វិកខាងលិខ) ៩៨ភាគនៃករណីអុតស្វាកើតមានពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក