ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក អាបេ និងសរសេរក្នុងសាររំលែកទុក្ខថា «សូមជូនដំណើរឯកឧត្តមជាលើកចុងក្រោយ»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលគោរពវិញ្ញាណក្ខន្ត និងបានសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ សម្ដេចបានចូលគោរពវិញ្ញាណក្ខន្តនៅស្ថានទូតជប៉ុននៅម៉ោងប្រមាណ ៣និង០០នាទីរសៀល ថ្ងៃច័ន្ទ ទី១១ ខែកក្កដានេះ។

ក្នុងសាររំលែកទុក្ខចំពោះប្រជាជនជប៉ុន សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា និងរូបខ្ញុំផ្តាល់ ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុននិងក្រុមគ្រួសារសព ចំពោះមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃទី៨ ខេកក្កដា ឆ្នាំ២០២២ ដែលជាការបាត់បង់ដ៏ធំធេង និងឈឺចាប់មិនអាចពិព័ណ៌នាបាន។

មរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ មិនគ្រាន់ជាការបាត់បង់នូវវីរជនស្នេហាជាតិម្នាក់របស់ជប៉ុនដែលបានដឹកនាំឱ្យមានការរីកចម្រើន និងលើកកំពស់តួនាទីរបស់ជប៉ុននៅលើឆាកអន្តរជាតិ និងតំបន់ប៉ុណ្ណោះទេ តែជាការបាត់បង់នូវមិត្តភ័ក្រដ៏ល្អពិតប្រាកដមួយរូបរបស់ប្រជាជនកម្ពុជានិងរូបខ្ញុំផ្ទាល់ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣ ក៏ដូចជាបានជំរុញការផ្ដល់ជំនួយគាំត្រដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។ កាយវិការដ៏សប្បុរស និងមនោសញ្ចេតនាស្មោះស័្មគ្ររបស់ឯកឧត្តម អាបេ ស៊ីនហ្សូ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ចក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំជារៀងរហូត។

ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះខ្ញុំសូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សម្ដេចបានបញ្ចប់នូវសំណេរថា៖ «សូមជូនដំណើរឯកឧត្តមជាលើកចុងក្រោយ»

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ គឺជាមិត្តដ៏ល្អម្នាក់របស់សម្ដេចតេជោ ហ៊ុន សែន ទាំងឆាកនយោបាយ ទំនាក់ទំនងការបរទេស និងផ្ទាល់ខ្លួន គេនៅចាំបានថាលោកអាបេ ថែមទាំងរៀបចំពិធីខួបកំណើតមួយជូនសម្ដេចតេជោកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ផងដែរ។ ដោយក្ដីអាលោះអាល័យចំពោះមិត្តភាពនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមានការកាន់ទុក្ខថ្នាក់ជាតិចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ ដោយប្រកាសកាន់ទុក្ខថ្នាក់ជាតិ «នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ដែលទង់ជាតិទាំងអស់នឹងត្រូវបង្ហូតត្រឹមពាក់កណ្ដាលដងទូទាំងប្រទេសដើម្បីជាការកាន់ទុក្ខថ្នាក់ជាតិ» ជាមួយគ្នានេះរាល់ការកម្សាន្តសប្បាយក្លិបរង្គសាល្ត ខារ៉ាអូខេ ទាំងអស់នៅទូទាំងប្រទេសក៏ត្រូវបិទមួយថ្ងៃ ខណៈតាមភោជនីយដ្ឋាន និងបៀហ្គាឌិនត្រូវបានហាមប្រាមមិនឱ្យលក់គ្រឿងស្រវឹងដើម្បីចូលរួមរំលែកទុក្ខក៏ក្រៀមក្រំនេះ៕

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក