ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាំងធម្មតាចុះថ្លៃ ៥៥០រៀល ខណៈម៉ាស៊ូតចុះ ៦០០រៀល

ភ្នំពេញ៖ តម្លៃប្រេងឥន្ទនៈនៅកម្ពុជាបានបង្ហាញសញ្ញាចុះថ្លៃបន្ទាប់ពីជាងពីរខែនៃការឡើងថ្លៃ ទោះជាយ៉ាងណាតម្លៃនេះនៅលើ៥ពាន់រៀលដដែល។ តម្លៃប្រេងសាំងធម្មតាដែលនឹងដាក់លក់ពីថ្ងៃទី១១ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែកក្កដា មានតម្លៃ ៥ ២៥០រៀល ខណៈតម្លៃប្រេងម៉ាស៊ូតមានតម្លៃ ៥ ៦០០រៀល។

បើពិនិត្យលើតម្លៃនេះគឺចុះមកស្មើតម្លៃកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា តម្លៃនេះគឺឡើងចុះទៅតាមប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងដែលបានដាក់ជូនប៉ុណ្ណោះ។

ការដាក់ទណ្ឌកម្មពីលោកខាងលិចលើប្រទេសរុស្ស៊ីដែលជាអ្នកនាំចេញប្រេងធំមួយបន្ទាប់ពីមានការឈ្លានពានលើអ៊ុយក្រែនបានបង្កើតជាបន្ទុកជាច្រើនដល់ប្រទេសនានាលើពិភពលោកដែលបណ្ដាលមកពីបញ្ហាប្រេងសាំងឡើងថ្លៃ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែប្រកាសជារឿយៗថា «ទណ្ឌកម្មមិនមែនជាដំណោះស្រាយនោះទេ វាមានតែការខាតបង់ទាំងអស់គ្នារួមទាំងអ្នកមិនដឹងអីផងដែរ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក