ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣ករណីថ្មី (ឆ្លងថ្មីសហគមន៍៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី និងមានអ្នកជំងឺជាសះស្បើយចំនួន ១៣នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,៣៦៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,២២១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២២២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៥៥៦ករណី(ជាប្រភេទអូមីក្រុង) ៕