ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្នើក្រសួងអប់រំពន្យាវិស្សមកាលតូចដើម្បីឱ្យសិស្សអាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ពន្យាវិស្សមកាលតូចឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ដើម្បីឱ្យសិស្សានុសិស្សអាចចួលរួមជួយ និងអបអរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមបឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អស់រយៈពេល ៦៤ឆ្នាំហើយដែលកម្ពុជាខកខានចាប់យកឱកាសរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់បែបនេះ ហើយក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ កម្ពុជាមានមហិច្ចតា ធ្វើយ៉ាងណារៀបចំស្វាគមន៍ភ្ញៀវដោយភាពកក់ក្ដៅដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍ល្អបំផុតក្នុងព្រឹត្តិការណ៍កីឡាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។

ហេតុដូចនេះហើយសម្ដេចបានស្នើដល់គណៈកម្មាធិការកីឡាអូឡាំពិកកម្ពុជាធ្វើយ៉ាងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នេះឱ្យបានល្អ ខណៈប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋត្រូវចូលរួមធ្វើយ៉ាងណាលើកតម្កើនមុខមាត់ជាតិតាមរយៈការផ្សព្វផ្សាយ និងចេះសម្អាតបរិស្ថាន គោរពច្បាប់ចរណ៍ និងមានភាពរាក់ទាក់។

ក្នុងពេលព្រឹត្តិការណ៍កីឡានឹងរៀបចំអាស៊ីអាគ្នេយ៍នឹងរៀបចំនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងអប់រំឱ្យពន្យារពេលវិស្សមកាលតូចរហូតដល់ថ្ងៃទី២៩ ខែឧសភា ដើម្បីឱ្យសិស្សានុសិស្សមានពេលចូលរួមជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡា និងអបអរដល់ការរៀបចំកីឡានេះ។

គួរឱ្យដឹងផងដែរថា កម្ពុជាបានចាប់រាប់ថយក្រោយ ៣០០ថ្ងៃដើម្បីរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាប៉ារ៉ាហ្គេមដែលកម្ពជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយនេះ ដែលមានរយៈពេលជាង ២៩៧ថ្ងៃទៀត៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក