ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីយុត្តិធម៌៖ ប្រជាជននៅទូទាំងពិភពលោកនឹងចងចាំនូវគំរូវីរភាពរបស់លោក ស៊ីនហ្សូ អាបេ

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ មានអារម្មណ៍រន្ធត់ចិត្ត និងសោកសៅពេលដែលបានទទួលដំណឹងអំពីមរណភាព របស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ លោកបានចាត់ទុកលោក អាបេ ជាវីរៈជនពិភពលោកម្នាក់ដែលគួរឲ្យចងចាំ។

ក្នុងលិខិតផ្ញើទៅកាន់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ និងក្នុងនាមរូបលោកផ្ទាល់ បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ និងសូមសំដែងនូវការគោរពចំពោះដួង វិញ្ញាណក្ខន្ធរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ស៊ីនហ្សូ អាប បានទៅកាន់ទីឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោក កើត រិទ្ធ បានសរសេរថា៖ «មរណភាពរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ គឺមិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់តែក្រុមគ្រួសាររបស់ឯកឧត្តម ស៊ីនហ្សូ អាបេ ប្រជាជនជប៉ុន និងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់មិត្តយូរលង់ដ៏ ល្អរបស់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាផងដែរ ហើយប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងពិភពលោក មានការស្តាយស្រណោះប្រកបដោយភាពសោកសង្រេង និងភាពអាឡោះអាល័យជាពន់ពេក។ ឯកឧត្តម ស៊ីនហ្សូ អាបេ ព្រមទាំងគំរូវីរភាព និងស្នាដៃដ៏ធំធេងរបស់គាត់ នឹងត្រូវបានចងចាំជានិច្ចក្នុងដួងចិត្តរបស់យើងខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជាទូទៅ និងប្រជាជនក្នុងពិភពលោកផងដែរ»។

លោក កើត រិទ្ធ បានចាត់ទុកលោក ស៊ីនហ្សូ អាបេ គឺជាអ្នកស្នេហាជាតិ និងជារដ្ឋបុរសជប៉ុនដ៏ឆ្នើមមួយរូប ដែលត្រូវបានពិភពលោកទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។

លោក ស៊ីនហ្សូ អាបេ គឺជាអតីតនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរមួយនៅប្រទេសជប៉ុន។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងវ័យ ៦៧ឆ្នាំ ក្នុងពេលលោកថ្លែងសុន្ទរកថាមួយកាលពីថ្ងៃសុក្រក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននៅភាគខាងលិចទីក្រុង Nara ប្រទេសជប៉ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក