ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជីវកម្មកម្សាន្តត្រូវផ្អាក និងគ្មានការលក់ស្រាបៀរនៅថ្ងៃនេះដើម្បីកាន់ទុក្ខមរណភាពលោក ស៊ីនហ្សូ អាបេ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានសម្រេចឲ្យម្ចាស់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១ (មួយ) ថ្ងៃ គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ខណៈម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងនៅថ្ងៃទី១០ ខែកក្កដានេះដូចគ្នា។

ការសម្រេចឲ្យផ្អាកនេះគឺដើម្បីចូលរួមកាន់ទុក្ខមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៉ីនហ្សូ អាបេ ដែលបានទទួលមរណភាពដោយការធ្វើឃាតកាលពីថ្ងៃសុក្រកន្លងទៅ។

ក្រសួងទេសចរណ៍លើកឡើងថា៖ «ដើម្បីចូលរួមកាន់មរណទុក្ខចំពោះមរណភាព ឯកឧត្តម អាប ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានធ្វើឃាតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដែលកន្លងមក ឯកឧត្តមបានបំពេញភារកិច្ច និងបេសកកម្មដ៏មានសារៈសំខាន់សម្រាប់ការកសាងមិត្តភាពជាមួយនឹងប្រជាជនកម្ពុជា និងលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យទៅជាដៃគូរយុទ្ធសាស្ត្រ ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាលើវីស័យជាច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងកម្មវិធីអភិវឌ្ឍផ្សេងៗទៀត និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដែលបានប្រកាសយកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ» ។

ក្រសួងបានបញ្ជាដល់ ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួលខុសត្រូវខ្ពស់ផងដែរ។

ដោយក្ដីអាលោះអាល័យ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមានការកាន់ទុក្ខថ្នាក់ជាតិចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ដោយសារការធ្វើឃាត។

នៅថ្ងៃអាទិត្យនេះគ្រប់ដងទង់ជាតិនៅទូទាំងប្រទេសកម្ពុជាត្រូវបានបង្ហូតពាក់កណ្ដាលទង់ដើម្បីជាការចូលរួមរំលែកមរណទុក្ខរបស់លោក ស៉ីនហ្សូ អាបេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក