ជប៉ុន៖ ប៉ូលីសជប៉ុនបានសារភាពថា មានកំហុសក្នុងសន្តិសុខសម្រាប់ការពារអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលត្រូវបានបាញ់សម្លាប់នៅទីក្រុង Nara ភាគខាងត្បូងកាលពីថ្ងៃសុក្រ។
មេប៉ូលីសទីក្រុង Nara លោក Tomoaki Onizuka បាននិយាយថា៖ «វាមិនអាចប្រកែកបានថាមានបញ្ហានៅក្នុងសន្តិសុខ»។
លោក ស៊ីនហ្សូ អាបេ គឺជាអតីតនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរមួយនៅប្រទេសជប៉ុន។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងវ័យ ៦៧ឆ្នាំ ក្នុងពេលលោកថ្លែងសុន្ទរកថាមួយកាលពីព្រឹកថ្ងៃសុក្រក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននៅភាគខាងលិចទីក្រុង Nara ប្រទេសជប៉ុន៕