ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ៖ ការលើកតម្កើងមោទនភាពជាតិខ្មែរគឺជាគោលការណ៍របស់សម្ដេចតេជោ

តាកែវ ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកតម្កើងមោទនភាពជាតិខ្មែរជាអ្វីដែលនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់បំផុត។ លោកថ្លែងបែបនេះក្នុងពេលជាអធិបតីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តដុងឧត្តម ស្ថិតនៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ថ្ងៃសៅរ៍ ទី៩ ខែកក្កដានេះ។

ថ្លែងក្នុងពិធីនេះលោក ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាលើកតម្កើងមោទនភាពជាតិខ្មែរ តាមរយៈការជួយកសាងពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋ ដើម្បីមានលទ្ធភាពអាចចូលរួមប្រកួតប្រជែងដោយស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។

លោកបន្ថែមថា ទន្ទឹមនឹងនេះកម្ពុជាក៏នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្ត នៅទូទាំង សាកលលោក ដើម្បីស្វែងរកឱកាសបន្ថែមទៀតក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងការទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរីនៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ។

ក្នុងពេលចុះសម្ពោធសមិទ្ធផលក្នុងវត្តដុងឧត្តម ដែលមានអាយុកាលជាង២០០ឆ្នាំនេះ លោក ហ៊ុន ម៉ាណែត ក៏បានរម្លឹកពីសន្ដិភាពដែលកម្ពុជាទទួលបានជាង ៤០ឆ្នាំចុងក្រោយនេះ ដែលមានឱកាសកសាងនូវសមិទ្ធផលនានា ដែលពុំធ្លាប់មានពីមុនមក ដោយសារកត្តាស្ថិរភាពសង្គម និងម្លប់នៃសន្តិភាព ដែលគ្រប់ដណ្តប់ពាសពេញផ្ទៃប្រទេស។

សន្ដិភាពនេះហើយដែលលោក ហ៊ុន ម៉ាណែត ថាកើតចេញពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឱ្យការប្រតិបត្តិសាសនានានៅកម្ពុជា មានដំណើរការទៅប្រកបដោយភាពសុខដុមរមនា ពុំមានការឈ្លោះទាស់ទែង ការរើសអើង និងភាពជ្រុលនិយមណាមួយឡើង ដែលនេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ធានាបាននូវ សន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក