លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ព្រះមហាក្សត្រ ជំរុញទម្លាប់ដាំដើមឈើដល់គូស្វាមីភរិយាដែលបានរៀបការ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី មានរាជអង្គការដោយជំរុញដល់គូស្វាមីភរិយាដែលបានរៀបអាពាហ៍ពិពាហ៍ឲ្យបង្កើតនូវទម្លាប់មួយគឺដាំដើមឈើ ទុកជាអនុស្សាវរីយ៍នៅតាមសួនដែលរៀបចំដោយរដ្ឋបាលរាជធានីខេត្ត និងរដ្ឋបាលព្រៃឈើ។

មានរាជអង្ការក្នុងទិវារុក្ខទិវាជាតិ នៅខេត្តបាត់ដំបងនៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ព្រះបាទបរមនាថ នរោត្តម សីហមុនី មានរាជអង្ការអំពីគុណសម្បត្តិនៃព្រៃឈើចំពោះមនុស្សជាតិ និងគុណវិបត្តិដែលមនុស្សជាត្រូវប្រឈមនៅពេលបាត់បង់ព្រៃឈើ។

ព្រះអង្គមានរាជអង្កាថា៖ «ដូចនេះការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្ដាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ និងការរាំងស្ងួត ដែលបានធ្វើឱ្យទីតម្កល់ទឹកធានា សម្រាប់តម្រូវការរបស់មនុស្ស សត្វ ត្រូវរីងស្ងួត ឈានទៅរកការបាត់បង់ប្រាក់ចំណូល សត្វព្រៃ ធនធានមច្ឆជាតិគ្រប់ប្រភេទ ហើយអាចបង្កឱ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ»។

ព្រះអង្គក៏បានអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដីវិស័យឯកជន និងជនរួមជាតិនៅទូទាំងប្រទេសដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងនោះក៏មានដើមត្នោតផងដែរ នៅតាមទីវត្តអារាមទីសាធារណៈនិងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ តាមដងប្រឡាយ ភូមិដ្ឋាននានា និងតាមភ្លឺស្រែចម្ការ ដើម្បី បានម្លប់ជាជម្រកមនុស្ស សត្វ ហើយបានជាឈើ សំណង់ អុស ធ្យូង បង្កើនជីវជាតិដីកសិកម្ម ជួយទប់ កម្លាំងខ្យល់កន្ត្រាក់ ស្របឧស្ម័នកាបូនិច និងបម្រែបម្រួលធាតុអាកាសផងដែរ ។

ព្រះអង្គមានព្រះបន្ទូលបន្ថែមថា៖ «ជាពិសេសគួរយកចិត្តទុកដាក់រួមគ្នាបង្កើតគំនិតថ្មីមួយ ទុកជាទម្លាប់ដើម្បីឱ្យគូស្រករដែល ទើបរៀបអាពាហ៍ពិពាហ៍ចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍នៅសួនអាពាហ៍ពិពាហ៍ ស្ងួនព្រៃឈើ លំហែរកំសាន្ត ដែលបានបង្កើតឡើងដោយ រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលព្រៃឈើឱ្យបានគ្រប់ៗគ្នា នៅតាមទីប្រជុំជនស្រុក ក្រុង ឃុំ សង្កាត់ ភូមិ»។

ព្រះមហាក្សត្រកម្ពុជា សូមឧទ្ទិសពិធីរុក្ខទិវា នេះស្ថិតក្នុងបេះដូងរបស់ជនរួមជាតិគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈឺគ្រប់ប្រភេទរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធាន ព្រៃឈើ-សត្វព្រៃដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូតតទៅ។ ការដាំឈើគឺជាការវិនិយោគបៃតង លើធម្មជាតិដែលផ្ដល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ និងភពផែនដី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក