ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ លោក អាបេ នឹងត្រូវមនុស្សរាល់គ្នាចងចាំរាប់ជំនាន់ទៅមុខ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមជាមួយសហការីជុំវិញពិភពលោកក្នុងការកាន់មរណៈទុក្ខរបស់លោក ស៊ីនហ្សូ អាបេ ដែលថា «ជាមិត្តដ៏ល្អរបស់កម្ពុជា»។

លោកឧបនាយករដ្ឋមន្ត្រីបានសរសេរថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ ឯកឧត្តម ក៏ដូចជាប្រជាជនជប៉ុន ចំពោះភាពសោកសង្រេង និងការបាត់បង់ដ៏ធំធេងមួយនេះ។ សមិទ្ធិផលរបស់ឯកឧត្តមទាំងប៉ុន្មាននឹងត្រូវបានមនុស្សរាល់គ្នាចងចាំ និងវាយតម្លៃខ្ពស់ពីមួយជំនាន់ទៅមួយជំនាន់»។

លោកបានភ្ជាប់រូបថតសខ្មៅរបស់លោក ស៊ីនហ្សូ អាបេ ដែលបញ្ជាក់ពីការចូលរួមកាន់មរណៈទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក