ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីការបរទេសអាស៊ានថ្កោលទោសឃាតកម្មលើលោក ស៊ីនហ្សូ អាបេ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានមានក្ដីរន្ធត់ និងសោកសៅចំពោះការបាញ់សម្លាប់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងណារ៉ា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដែលថា «នេះជាទង្វើមិនអាចមានទឡ្ហីករណ៍ត្រឹមត្រូវឡើយ»។

ក្នុងសេចក្ដីថ្លែងការរដ្ឋមន្ត្រីកាបររទេសអាស៊ានបានលើកឡើងថា៖ «យើងទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនព្រមទាំងក្រុមគ្រួសាររបស់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលជាមិត្តជាទីស្រឡាញ់រាប់អានដ៏ប្រពៃរបស់អាស៊ាន»។

លោក ស៊ីនហ្សូ អាបេ គឺជាអតីតនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរមួយនៅប្រទេសជប៉ុន។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងពេលថ្លែងសុន្ទរកថាមួយកាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា សម្រាប់យុទ្ធនាកការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន នៅភាគខាងលិខទីក្រុង Nara។ មរណភាពរបស់លោកបានធ្វើឱ្យមេដឹកនាំពិភពលោកជាច្រើនមានការរន្ធត់ចិត្ត និងសំដែងនៅក្ដីស្ដាយស្រណោះស្ទើរគ្រប់គ្នា៕

 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក