ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត អរគុណពលរដ្ឋដែលផ្ដល់ជំនឿចិត្តមកលើរាជរដ្ឋាភិបាល

ត្បូងឃ្នុំ៖ អគ្គមេបញ្ជាការរងកងយុទ្ទពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល និងបានចូលរួមគាំទ្រអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញដែលធ្វើឱ្យកម្ពុជាជោគជ័យជាបន្តបន្ទាប់មកដល់ពេលបច្ចុប្បន្ន។

ថ្លែងក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ថ្ងៃសុក្រ ទី០៨ ខែកក្កដានេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វិបត្តិកូវីដ-១៩ ដែលបានអូសបន្លាយរយៈពេលជាង ២ឆ្នាំ បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសុខភាពសាធារណៈ និងដំណើរការអភិវឌ្ឍជាតិ ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រ និងវិធានការម៉ឺងម៉ាត់ជាច្រើនត្រូវបានដាក់ចេញយ៉ាងលឿនរហ័សប្រកបដោយការទទួលខុសត្រូវច្បាស់លាស់ប្រាកដប្រជា និងចំគោលដៅ រហូតបានធ្វើឱ្យសភាពការណ៍មានភាពធូរស្រាលស្ងប់ស្ងាត់ និងអាចគ្រប់គ្រងបាន ដោយបានធ្វើឱ្យអត្រាឆ្លងប្រចាំថ្ងៃមានការធ្លាក់ចុះយ៉ាងគំហុគ ហើយអត្រាស្លាប់ក៏បានធ្លាក់មកដល់ចំនួនសូន្យ ដែលជាស្ថានការណ៍មួយមានលក្ខណៈល្អប្រសើរបំផុត បើធៀបទៅនឹងចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា ហើយទន្ទឹមនឹងនេះ យើងក៏បានឈានដល់ការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ដែលជាកត្តាកំណត់មួយ ដើម្បីស្តារនិងរក្សាស្ថិរភាពលំនឹងផ្នែកសង្គម-សេដ្ឋកិច្ច ក្រោយទទួលរងផលប៉ះពាល់នៅក្នុងវិបត្តិសាកលដ៏ធ្ងន់ធ្ងរមួយនេះ។

លោកថាទាំងអស់នេះក៏កើតចេញពីការគាំទ្រនិងចូលរួមពីប្រជាពលរដ្ឋផងដែរ ដោយបានយកឱកាសនេះអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ដើម្បីថែរក្សាសុខភាព។

លោកថា៖ «សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺមេដឹកនាំប្រកបដោយទសពិធរាជធម៌ និងសច្ចធម៌ ដោយមិនដែលសន្យាភូតភរ ឬធ្វើប្រជាភិថុតិជាមួយប្រជាជនឡើយ ហើយសម្តេចតេជោ ក៏តែងនៅជាប់ក្បែរប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយមិនបោះបង់ ទោះបីមានវិបត្តិគ្រោះភ័យធំយ៉ាងណាក៏ដោយ។ ដូច្នេះ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះសម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនបន្ថែមទៀត»។

កម្ពុជាត្រូវបានដឹកនាំដោយរាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ជាង ៤៣ឆ្នាំហើយ ដែលបានដឹកនេះប្រទេសពីរបបវាលពិឃាត ពោពេញដោយសង្គ្រាមឱ្យក្លាយជាដែនដីសន្ដិភាពមានការរួបរួមសាជាថ្មី។ ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលបានគាំទ្រពីប្រជាជនជាបន្តបន្ទាប់រហូតដែលបានធ្វើឱ្យគណបក្សប្រជាជនក្លាយជាគណបក្សដែលរាំមាំនិងទទួលបានការគាំទ្រជានិច្ចពីប្រជាជនរាល់ពេលបោះឆ្នោត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក