ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida «អួលដើមក» ពេលសម្ភាសន៍ជាមួយអ្នកកាសែតក្រោយទទួលដំណឹងមរណភាពលោក អាបេ

តូក្យូ៖ នាយករដ្ឋមន្ត្រី Fumio Kishida ថាលោករន្ធត់ចិត្តរកអ្វីថ្លែងមិនបានបន្ទាប់ពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ដោយបានប្តេជ្ញាថាលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសជប៉ុននឹង «មិននាំមកនូវអំពើហិង្សា» ។

លោក Kishida បានបង្ហាញអារម្មណ៍រំជើបរំជួលនៅពេលនិយាយជាមួយអ្នកយកព័ត៌មានបន្ទាប់ពីមរណភាពរបស់លោក Shinzo Abe។

លោកថា៖ «ខ្ញុំកំពុងអធិស្ឋានសុំឱ្យជីវិតរបស់គាត់បានសង្រ្គោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំបានដឹងពីការស្លាប់របស់គាត់ហើយ។ […] វាពិតជាសោកស្ដាយណាស់។ ខ្ញុំអត់មានអ្វីនឹងថ្លែងទេ។ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងបួងសួងដោយស្មោះ ដើម្បីឱ្យព្រលឹងរបស់គាត់បានទៅកាន់សុគតិភព»។

លោក អាបេ គឺជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន ដែលបានចុះចេញពីដំណែងក្នុងឆ្នាំ២០២០ ដោយសារហេតុផលសុខភាព។ លោកត្រូវបានបាញ់សម្លាប់ពេលកំពុងធ្វើយុទ្ធនាការនៅតំបន់ណារ៉ាភាគខាងលិច មុនពេលការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃអាទិត្យ។

Kishida បាននិយាយថាសកម្មភាពនេះគឺជាអំពើដែលគូរឱ្យស្អប់ខ្ពើម និងព្រៃផ្សៃមួយដែលបានឆក់យកជីវិតរបស់លោក អាបេ។ លោកបានថ្កោលទោសចំពោះសកម្មភាពនេះ។

លោកថា៖ «នេះគឺមិនអាចអត់ឱនឱ្យបានទេ! យើងថ្កោលទោសវាម្តងទៀតនៅក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត»។

លោក Kishida មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ដែលលោក Abe ជាសមាជិកក៏បានបន្ថែមថា សកម្មភាពបោះឆ្នោតនឹងបន្តជាមួយនឹង "វិធានការពេញលេញ និងហ្មត់ចត់" ដើម្បីធានាសុវត្ថិភាព។

លោកបានមានប្រសាសន៍ថា «យើងត្រូវតែការពារដាច់ខាតការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ យើងនឹងបន្តយុទ្ធនាការបោះឆ្នោតរបស់យើងនៅថ្ងៃស្អែកតាមការគ្រោងទុក ជាមួយនឹងការជឿជាក់យ៉ាងម៉ឺងម៉ាត់ថា យើងនឹងមិនមានអំពើហឹង្សាឡើយ»។

លោក Kishida បន្ថែមថា លោក Abe «បានទទួលការទទួលខុសត្រូវដ៏ធ្ងន់ក្នុងនាមជានាយករដ្ឋមន្ត្រីសម្រាប់រយៈពេលប្រាំបីឆ្នាំប្រាំបីខែ ដែលជារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រទំនើប។ […] គាត់បានដឹកនាំប្រទេសប្រឈមមុខនឹងស្ថានការណ៍ក្នុងស្រុក និងអន្តរជាតិដ៏លំបាក តាមរយៈភាពជាអ្នកដឹកនាំ និងសមត្ថភាពប្រតិបត្តិដ៏ឆ្នើមរបស់គាត់»។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក