ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

លោកស្រី ហ៊ុន ម៉ាណា ចូលរួមរម្លែកទុក្ខចំពោះមរណភាពលោក ស៊ិនហ្សូ អាបេ

ភ្នំពេញ៖ លោកស្រី ហ៊ុន ម៉ាណា បានបង្ហាញនូវក្តីតក់ស្លុតបន្ទាប់ពីទទួលដំណឹងនៃការទទួលមរណៈភាពរបស់លោក ស៊ីនហ្សូ អាបេ។ លោកស្រីសូមចូលរួមសម្តែងមរណៈទុក្ខចំពោះក្រុមគ្រួសារនៃសពផងដែរ។

លោកស្រី ហ៊ុន ម៉ាណា បានសរសេរនៅលើហ្វេសបុកផេករបស់លោកស្រីថា៖ «នាងខ្ញ៉ំសូមចូលរួមសម្តែងមរណៈទុក្ខចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់នូវសមាជិកគ្រួសារជាទីគោរពស្រឡាញ់ ដែលជាអតីតថ្នាក់ដឹកនាំប្រទេសជប៉ុនប្រកបដោយសមត្ថភាព។ ស្នាដៃរបស់ឯកឧត្តមមានទំហំធំធេងណាស់សម្រាប់ប្រជាជន និងប្រទេសជប៉ុនទាំងមូល»

លោកស្រីសូមឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោក ស៊ីនហ្សូ អាបេ សូមបានសោយសុខ ក្នុងឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គួរឱ្យដឹងផងដែរថាលោក ស៊ីនហ្សូ អាបេ គឺជាអតីតនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរមួយនៅប្រទេសជប៉ុន។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងពេលលោកថ្លែងសុន្ទរកថាមួយកាលពីព្រឹកមិញសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក