ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន៖ កម្ពុជាបានបាត់បង់មិត្តភក្ដិជាទីគោរពស្រលាញ់របស់ខ្លួន

តូក្យូ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនលោក ទុយ រី បានសូមចូលរួមរំលែកទុក្ខ និងសមានចិត្តដ៏ជ្រាលជ្រៅបំផុតជូនចំពោះគ្រួសារសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ព្រមទាំងចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន។

លោក ទុយ រី បានលើកឡើងថា៖ «មរណៈភាពរបស់ឯកឧត្តម អាបេ គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ជប៉ុន ដ៏គួរឱ្យសោកសង្រេង និងក៏ជាការបាត់បង់មិត្តភក្តិជាទីគោរពស្រឡាញ់របស់កម្ពុជាផងដែរ។ សូមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធរបស់ឯកឧត្តម សីនហ្សូ អាបេ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

គួរឱ្យដឹងផងដែរថាលោក ស៊ីនហ្សូ អាបេ គឺជាអតីតនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរមួយនៅប្រទេសជប៉ុន។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងពេលលោកថ្លែងសុន្ទរកថាមួយកាលពីព្រឹកមិញសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក