លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

រដ្ឋាភិបាលកំណត់ឯកសណ្ឋានសម្រាប់មន្ត្រីអធិការកិច្ចសំណង់

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យថ្មីមួយស្ដីពីឯកសណ្ឋាណ សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចសំណង់នៅកម្ពុជា ដែលកំណត់ពីឯកសណ្ឋានសម្រាប់មន្ត្រីអធិការកិច្ចសំណង់ប្រើប្រាស់សម្រាប់បំពេញការងារអនុវត្តន៍ច្បាប់ស្ដីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្លៀកបំពាក់នោះបានកំណត់ព័ណ៌ទឹកសមុទ្រចាស់បែកល្ងសជាព័ណ៌សម្គាល់ទាំងមន្ត្រីជាបុរសនិងស្ត្រី ក្រៅនេះក៏មានមួកសុវត្ថិភាព និងមួកកាស្កែតធ្វើពីក្រណាត់សម្រាប់ពាក់ ថែមទាំងមានអាវចំណាងផ្លាតព័ណ៌ត្រួយចេកសម្រាប់ពាក់ធ្វើការនៅតាមការដ្ឋានសំណង់ផងដែរ។

ក្រៅពីសម្លៀកបំពាក់ឯកសណ្ឋានក៏មានភ្ជាប់ជាមួយព្រះសង្ហារ សញ្ញាសម្គាល់ សញ្ញាស័ក្កិផងដែរ។

យោងតាមអនុក្រឹត្យនេះមន្ត្រីអធិការកិច្ចសំណង់ម្នាក់ៗនឹងទទួលជារៀងរាល់ឆ្នាំនូវ អាវចំនួន ២អាវចំណាំងផ្លាតចំនួន ២ ខោឬសំពត់ចំនួន ២ ខ្សែក្រវ៉ាត់ចំនួន ១ ស្បែកជើងឃ្លុបចំនួន ១គូ ស្បែកជើងសុវត្ថិភាពចំនួន ២ បួកកាស្កែតចំនួន ១ សញ្ញាសម្គាល់ចំនួន ១ឈុត និងសញ្ញាសក្ដិចំនួន ១ឈុត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក