ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោសម្តែងការរន្ធត់ចិត្ត និងចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក អាបេ ស៊ីនហ្សូ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងអារម្មណ៍រន្ធត់ចិត្តនិងសោកសៅចំពោះ មរណភាពរបស់ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំង កណ្តាលថ្ងៃ។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេច តេជោសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀម ក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះនាយករដ្ឋមន្ត្រីជប៉ុន និងជូនចំពោះក្រុមគ្រួសារលោក ស៊ីនហ្សូ អាបេ ក៏ដូចជាប្រជាជនជប៉ុនចំពោះការបាត់បង់ដ៏ធំធេងនេះ។

សម្ដេច តេជោថា៖ «សមានចិត្ត និងការបួងសួង របស់យើងខ្ញុំស្ថិតនៅជាមួយឯកឧត្តមនិងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ»

សម្ដេច តេជោ បាន ចាត់ ទុក លោក អាបេ ស៊ីនហ្សូ រដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញ វឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅ ក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងនាមជាមិត្តល្អយូរលង់របស់សម្ដេច និងកម្ពុជា លោក អាបេ ស៊ីនហ្សូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ជប៉ុនបន្ថែមទៀត នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ក្នុងនោះរួមទាំងការលើកកម្រិត កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣។

សម្ដេចបញ្ចប់ក្នុងលិខិតនោះថា៖ «ឯកឧត្ដម អាបេ ស៊ីនហ្សូ នឹងនៅតែទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់គាត់ ក៏នឹងត្រូវបានចងចាំជារៀង ដរាប»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក