ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ថាការបាត់បង់លោកស៊ីនហ្សូ អាបេ គឺជាការបាត់បង់មិត្តដ៏ល្អមួយរបស់កម្ពុជា

ភ្នំពេញ៖ សមាជិកសភាពកម្ពុជា លោក ហ៊ុន ម៉ានី បានចាត់ទុកមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ គឺជាការបាត់បង់ដ៏ធំចំពោះប្រជាជនជប៉ុន និងក៏ជាការបាត់បង់មិត្តភក្ដិដ៏ល្អមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេកនៅល្ងាចថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២នេះថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ មរណភាពរបស់ឯកឧត្តម គឺជាបាត់បង់ដ៏ធំចំពោះប្រជាជនជប៉ុន និងក៏ជាបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ការពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើរសម្រាប់ប្រទេសយើងទាំង២»។

គួរឱ្យដឹងផងដែរថាលោក ស៊ីនហ្សូ អាបេ គឺជាអតីតនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរមួយនៅប្រទេសជប៉ុន។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងពេលលោកថ្លែងសុន្ទរកថាមួយកាលពីព្រឹកមិញសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក