ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កត្តាធំពីរដែលរារាំងការងារបោសសម្អាតមីននៅកម្ពុជាគឺកង្វះថវិកា និងធនធានមនុស្ស

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា មានកត្តាពីរដែលជាឧបសគ្គក្នុងការងារបោសសម្អាតមីននៅកម្ពុជារួមមាន បញ្ហាថវិការ និងកង្វះជំនាញបច្ចេកទេស។ លោកថ្លែងបែបនេះក្នុងសន្និសិទសារព័ត៌មានជុំវិញការអនុត្តន៍គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីមានសុវត្ថិភាពបង្កើតស្នាមញញឹម» ដើម្បីដោះស្រាយបញ្ហាមីននៅកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដានេះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា កង្វះថវិការជាបញ្ហាមួយដែលរាំងស្ទះដល់ការងារបោសសម្អាតមីននៅកម្ពុជា ដែលពេលនេះតាមរយៈគម្រោងសកម្មភាពមីនរបស់សម្តេចតេជោ និងការចូលរួមរបស់សប្បុរសជន កំពុងចូលរួមជួយកាន់តែខ្លាំងដើម្បីឱ្យកម្ពុជាគ្នានមីនក្នុងឆ្នាំ២០២៥។

លោកបានលើកឡើងថា៖ «ទូទាំងប្រទេសដើម្បីក្លាយទៅជាប្រទេសគ្មានមីន ត្រូវចាប់ផ្តើមពីភូមិគ្មានមីន ហើយភូមិគ្មានមីន ស្រុកគ្មានមីន ហើយបានឡើងដល់ខេត្តគ្មានមីន ទើបទូទាំងប្រទេសគ្មានមីន ថវិការដែលយើងបានពីសប្បុរសជនរបស់យើង គឺយើងផ្តល់នូវការបោសសម្អាតមីន តាមភូមិនេះឯង […] ភូមិខ្លះ ៥០០០ អាចសម្អាយភូមិមួយបាន ៩០០០ តិច ឬច្រើនជាងនេះ យើងអាចបញ្ច់ភូមិ គ្មានមីនបាន ចឹងសប្បុរសជនដែលលោកចង់ចូលរួមបញ្ចប់សំណល់ជាតិផ្ទុះពីសង្រ្គាម ហើយត្រូវគិតថា មួយម៉ែតការ៉េ នៃការងារបោសសម្អាតមីន គឺអស់ថ្ងៃ ៨០០ ទៅ ៩០០ រៀលទេ ចឹងមួយម៉ែតការ៉េក៏មានន័យ»។

លោកបានបន្តថា កង្វះធនធានមនុស្ស អ្នកជំនាញបច្ចេកទេសក៏ជាឧបសគ្គក្នុងការងារសម្អាតមីននៅកម្ពុជាដែរ ដោយទាមទារឱ្យមានការបណ្តុះបណ្តាល អ្នកជំនាញថ្មី និងកម្លាំងបន្ថែមមកជួយដើម្បីឱ្យកម្ពុជាសម្រេចបានគោលដៅរបស់ខ្លួន។

លោកថា៖ «យើងអាចគៀងគរកម្លាំងប្រតិបត្តិការផ្សេងទៀត ដើម្បីមកចូលរួម ក្នុងការសម្អាតមីនរបស់យើង ហើយខ្ញុំនឹងស្នើរសុំគោលការដ៏ខ្ពង់ខ្ពស់ពីសម្តេច ដើម្បីអាចឱ្យប្រតិបត្តិករអន្តរជាតិ ដែលជាកូនខ្មែរទេ ដែលជាអ្នកបោសសម្អាតមីននោះអាចចូលរួមផងដែរ ឬមួយក៏ខាងឯកជនក្រុមហ៊ុន បោសសម្អាតមីន ឯកជនដែលគេធ្លាប់ធ្វើការងារ ឱ្យក្រុមហ៊ុនឯកជនដែលត្រូវការបោសសម្អាតមីន ដូចធ្វើវារីអគ្គីសនី ធ្វើថ្នល់ ឬជាគម្រោង ADB World Bank ជាដើមគេអាចចូលរួមដែរ កម្លាំងរបស់គេ ក៏មានដែរ»។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានអំពាវនាវដល់ជនរួមជាតិឱ្យចូលរួមមហាចលនាជាតិសង្រ្គោះជីវិតតាមរយៈការបោសសម្អាតមីន ដោយថវិកា ១ដុល្លារ ឬ៤០០០រៀល អាចចូលរួមចំណែកសម្អាតមីនបាន ៤ម៉ែត្រការ៉េ ខណៈកម្ពុជានៅសល់ចម្ការមីន ៧១៦គីឡូម៉ែត្រការ៉េទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃ៣ ខែកក្កដា គម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីន ត្រូវបានប្រកាសឡើងក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុន្នីរ័ត្ន រៀបចំដាក់កញ្ចប់ថវិកាសម្រាប់សម្អាតមីនដើម្បីពន្លឿនការដោះមីនឱ្យបានឆាប់រហ័ស និងបានជំរុញដល់វិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីននៅកម្ពុជាផងដែរ។

សប្បុរសជនដែលចង់បរិច្ចាក តាមធនាគារ ABA មានលេខកុង ០០៤១៩៣៧១៦ (លុយរៀល) ៤៤៤៤៤៥៥៥៥ (លុយដុល្លារ) ធនាគារអេស៊ីលីដា ០០០១០៤៥៣៨៨៨៨៩៩ (លុយរៀល) ០០០១០៤៥៣៨៨៨៨៨៨ (លុយដុល្លារ) និងធនាគារកាណាឌីយ៉ា ០០១០០០៥៦៥៦៦៤៣ (ប្រាក់រៀល) ០០១០០០៥៦៥៦៦៣៥ (ប្រាក់ដុល្លារ)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក