ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា នៅសល់ភារកិច្ចសំខាន់បន្តក្នុងការប្រកួតបាល់ទាត់ជើងឯកអាស៊ី ២០២៣

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បើទោះបីជាអស់ឱកាសក្នុងការប្រកួតបន្តក្នុងវគ្គជម្រុះ FIFA World Cup ២០២២ នៅប្រទេសកាតាយ៉ាងណាក៏ដោយ ក៏កម្ពុជានៅសល់ភារកិច្ចបន្តក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិនបន្តទៀតផងដែរ។

ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ ក្នុងពូល កម្ពុជាពុំបានឆ្លងផុតក្នុងនាមជាក្រុមលេខ ៥ ល្អជាងគេ ៣ក្រុមឡើយ ពោលគឺកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥ មិនល្អចំនួន ៤ក្រុម ដែលនាំឱ្យកម្ពុជា នឹងត្រូវប្រកួតជម្រុះមួយប្រកួតជាមុនសិន មុនបន្តឡើងទៅកាន់វគ្គចែកពូលជាមួយប្រទេសចំនួន ២២ផ្សេងទៀតដែលចាំស្រាប់ សម្រាប់ការប្រកួតបន្តដើម្បីស្វែងរកកៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Asian Cup ២០២៣ ដែលនឹងធ្វើឡើងនៅប្រទេសចិន។ 

កម្ពុជា នឹងត្រូវជួបជាមួយក្រុមមួយក្នុងចំណោមឥណ្ឌូណេស៊ី, ឆាយនីសតៃប៉ិ ឬកោះហ្គាម ដែលនឹងត្រូវប្រកួតជើងទី១ នាថ្ងៃទី០៧ ខែកញ្ញា និងការប្រកួតជើងទី២ នាថ្ងៃទី១២ ខែតុលាខាងមុខនេះ។ ដោយឡែកចំពោះក្រុមដែលឈរចាំរួចជាស្រេចក្នុងការត្រៀមចាប់ឆ្នោតបែងចែកពូលវគ្គជម្រុះរក ១១ក្រុមបង្គ្រប់ជាមួយក្រុមទាំង ១៣នៅឆ្នាំ ២០២៣ រួមមាន តាជីគីស្ថាន, អ៊ូបេគីស្ថាន, គុយវ់ែត, បារ៉ែន, តួកមេនីស្ថាន, ហ្សកដានី, ម៉ាឡេស៊ី, ហ្វីលីពីន, ថៃ, គៀជីគីស្ថាន, ឥណ្ឌា, សិង្ហបុរី, ម៉ុងហ្គោលី, អាហ្វហ្គានីស្ថាន, ហុងកុង, ម៉ាល់ឌីវ, ស្រីលង្កា, នេប៉ាល់, មីយ៉ាន់ម៉ា, យេមែន និងបង់ក្លាដែស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក