ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

គណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់លុបបំបាត់ការយកពន្ធត្រួតគ្នាជាមួយតួកគី និងម៉ាកាវ

ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តលើសេចក្ដីព្រាងច្បាប់អនុម័តយល់ព្រមលើការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងបង្ការគេចវេះពន្ធ និងចៀសវាងពន្ធជាមួយប្រទេសតួកគី និងតំបន់រដ្ឋបាលពិសេសម៉ាកាវនៃប្រទេសចិន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានបញ្ជាក់ថាកិច្ចព្រមព្រៀងខាងលើ ជាមួយកម្ពុជារបស់តំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋតួកគីនិងអត្ថប្រយោជន៍ជាច្រើន ដែលអាចទទួលបានពីកិច្ចព្រមព្រៀងនេះដូចជាការទាក់ទាញនិងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្រ្កាបការគេចវេះពន្ធទាំងក្នុង ក្របខណ្ឌជាតិ និងអន្តរជាតិ។

កិច្ចព្រមព្រៀងស្ដីការចៀសវាងការយកពន្ធត្រួតគ្នានេះ គឺជាការបែងចែកសិទ្ធិក្នុងការយកពន្ធរវាងគូភាគីនៃយុត្តាធិការជាហត្ថលេខី ដែលម្ខាងអាចកម្រិតផ្នែកខ្លះនៃការអនុវត្ដច្បាប់ និងបទប្បញ្ញតិ្តក្នុងស្រុកស្ដីពីពន្ធដារ ហើយនៅក្នុងដំណាក់កាលនៃការអនុវត្ដដំបូង អាចមានផលប៉ះពាល់ផ្ទាល់ដល់ចំណូលពន្ធរបស់ប្រទេសប្រភពដោយសារការកាត់បន្ថយអត្រាពន្ធកាត់ទុកដែលត្រូវអនុវត្ដចំពោះអ្នកជាប់ពន្ធអនិវាសនជន និងការបែងចែកសិទ្ធិយកពន្ធលើប្រភេទប្រាក់ចំណូលមួយចំនួនឱ្យទៅប្រទេសនិវាសនដ្ឋាន។ តែវាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដែលជាការប៉ះប៉ូវវិញដូចជា ការទាក់ទាញនិងជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ដោយសារការផ្តល់នូវភាពច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើងក្នុងវិស័យពន្ធដារ បង្កើនមូលដ្ឋានពន្ធ រំហូរមូលធន ដោយសារទាក់ទាញ នៃអត្រាពន្ធកាត់ទុកលើការប្រាក់ និងភាគលាភ ទទួលបានការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារជាពិសេសការទប់ស្កាត់និងការបង្រ្កាបការគេចវេះពន្ធតាមរយៈការផ្លាស់ប្ដូរព័ត៌មានរបស់អ្នកជាប់ពន្ធ៕ 

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក