ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីសម្រេចអនុម័តសេចក្ដីព្រាង «ច្បាប់ធម្មនុញ្ញ» និងចាត់តាំងឱ្យរដ្ឋមន្ត្រីយុត្តិធម៌ត្រៀមធ្វើសន្និសីទកាសែត

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ឱ្យដឹងថាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា នេះគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ហើយនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងយុត្ដិធម៌ត្រៀមធ្វើសន្នីសិទការសែតមួយទាក់ទងនឹងការព្រាងច្បាប់សំខាន់មួយនេះផងដែរ។

លោក ផៃ ស៊ីផាន ពុំបានបញ្ជាក់ទេថាសេចក្ដីព្រាងច្បាប់ធម្មនុញ្ញនេះដើម្បីធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញត្រង់ចំណុចណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា «ខ្លឹមសារលម្អិតទាំងឡាយ ដែលពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីរក្សាប្រក្រតី ភាពនៃការងាររដ្ឋបាលក៏ដូចជាផលប្រយោជន៍ជាចាំបាច់របស់ប្រជាពលរដ្ឋ»

លោកថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត ឬទ្ធិ នឹងធ្វើសន្នីសិទកាសែតពាក់ព័ន្ធនឹងករណីនេះនាពេលបន្ទាប់។

រដ្ឋធម្មនុញ្ញកម្ពុជាជំពូកទី១៥ ថ្មី អំពីអានុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៥១ថ្មី ចែងថា ការផ្តើមគំនិតសើរើ រឺការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំនាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ការសើរើ រឺវិសោធនកម្មរដ្ឋមនុញ្ញត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភាតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក