ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

១ដុល្លារអាចសម្អាតមីនបាន៤ម៉ែត្រការ៉េ

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវបងប្អូនជនរួមជាតិឱ្យចូលរួម មហាចលនាជាតិសង្រ្គោះជីវិតតាមរយៈការបោសសម្អាតមីន ដោយថវិការ ១ ដុល្លារ ឬ ៤០០០រៀល អាចចូលរួមចំណែកសម្អាតមីនបាន ៤ម៉ែត្រការ៉េ ខណៈកម្ពុជានៅសល់ចម្ការមីន ៧១៦ គីឡូម៉ែត្រការ៉េទៀត។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានជុំវិញការអនុត្តន៍គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីមានសុវត្តិភាពបង្កើតស្នាមញញឹម» ដើម្បីដោះស្រាយបញ្ហាមីននៅកម្ពុជា នារសៀលថ្ងៃទី០៧ ខែកក្កដា នេះលោក ទេសរដ្ឋមន្រ្តីបានអំពាវនាវឱ្យបងប្អូនដែលមិនទាន់បានចូលរួមឱ្យចូលរួមមហាចលនាជាតិសង្រ្គោះជីវិតប្រជាជន បញ្ចៀសនូវការពិការភាពនៅក្នុងទឹកដីរបស់យើងក៏ដូចជា ផ្តល់ដីសុវត្តិភាពប្រជាជន។

លោកថា៖ «ក្នុងនាមសម្តេចតេជោ មានតែការគោរពដឹងគុណប្រជាពលរដ្ឋរបស់យើងគ្រប់ជាន់ថ្នាក់ដែលជាងមួយម៉ឺននាក់ហើយបានចូលរួម មួយចំនួន គឺ ១ដុល្លារ ក៏បានចូលរួមដែរ មួយម៉ែតការ៉េជាថ្មីម្តងទៀត យើងប្រើថ្លៃអស់តែ ៩០០ ទៅ ១០០០រៀលទេ ចឹង១ដុល្លារ ជួយបោសសម្អាតបាន ៤ម៉ែតការ៉េទេ»

លោកទេសរដ្ឋមន្រ្តីបានឱ្យដឹងដែរថា គិតមកដល់ពេលនេះថវិកាដែលបានចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងឯកជនបានប្រមាណជាង ១៥លានដុល្លារ ហើយខណៈផ្ទៃដីចម្ការមីនដែលនៅសល់នោះនៅមាន ៧១៦គីឡូម៉ែត្រការ៉េទៀត។ 

គួរបញ្ជាក់ថា ចលនាជាតិនេះត្រូវបានបង្កើតឡើងដើម្បីជួយសម្អាតមីននៅកម្ពុជាឆ្ពោះទៅរកប្រទេសគ្មានមីននៅឆ្នាំ២០២៥ ចលនានេះបានបើកទទួលស្វាគមន៍ការចូលរួមពីប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីចូលរួមតាមរយៈការចូលវិភាគទានសប្បុរសជួយដល់អាជ្ញាធរមីនសម្រេចកិច្ចការនេះ។

កាលពីថ្ងៃ៣ ខែកក្កដា គម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីន ត្រូវបានប្រកាសឡើងក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុន្នីរ័ត្ន រៀបចំដាក់កញ្ចប់ថវិកាសម្រាប់សម្អាតមីនដើម្បីពន្លឿនការដោះមីនឱ្យបានឆាប់រហ័ស និងបានជំរុញដល់វិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីននៅកម្ពុជាផងដែរ។

គិតរហូតមកដល់ថ្ងៃនេះ ថវិការដែលប្រមូលបានពីសប្បុរសជនដែលបានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់ ១៥ ៦១៤ ៩១០ ដុល្លារ និងប្រាក់រៀលចំនួន ១៩០ ៨០០ ០០០រៀល។

សប្បុរសជនដែលចង់បរិច្ចាក តាមធនាគារ ABA មានលេខកុង ០០៤១៩៣៧១៦ (លុយរៀល) ៤៤៤៤៤៥៥៥៥ (លុយដុល្លារ) ធនាគារអេស៊ីលីដា ០០០១០៤៥៨៨៨៨៩៩ (លុយរៀល) ០០០១០៤៥៣៨៨៨៨៨៨ (លុយដុល្លារ) និងធនាគារកាណាឌីយ៉ា ០០១០០០៥៦៥៦៦៤៣ (ប្រាក់រៀល) ០០១០០០៥៦៥៦៦៣៥ (ប្រាក់ដុល្លារ)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក