ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ចាត់ទុកវេទិកាសន្ដិភាពកម្ពុជាបានរួមចំណែកបញ្ជ្រាបគុណតម្លៃសន្ដិភាពដល់ពលរដ្ឋ

ភ្នំពេញ: សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងថាវេទិកាសន្តិភាពកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីដំណើរស្វែងរកសន្តិភាព គុណតម្លៃ និងផលប្រយោជន៍នៃសន្តិភាពដល់យុវជន និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសកម្ពុជា។

លោកបានសរសេរនៅលើហ្វេសបុកផេករបស់លោកនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដានេះថា សន្តិភាពពិបាកទទួលបានណាស់ ហើយក៏វានឹងងាយបាត់បង់ដូចគ្នា។ ក្នុងន័យនេះការបញ្ជ្រាបផ្សព្វផ្សាយពីសន្ដិភាពជូនពលរដ្ឋឲ្យបានយល់ដឹងគឺពិតជាសំខាន់។ 

លោកបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងបន្តចូលរួមក្នុងបេសកកម្ម ដើម្បីផ្សព្វផ្សាយពីគុណតម្លៃនៃសុខសន្តិភាព ព្រោះសន្តិភាពពិបាកទទួលបានណាស់ ប៉ុន្តែសុខសន្តិភាពនេះងាយនឹងត្រូវបានបាត់បង់ក្នុងពេលតែមួយរំពេចតែប៉ុណ្ណោះ។ 

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងក្នុងឱកាសដែលលោកបានចូលរួមជាអធិបតី ក្នុងពិធីបិទមហាសន្និបាត វេទិកាសន្តិភាពកម្ពុជា ដែលបានប្រព្រឹត្តិទៅនៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក