ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឆមាសទី១ ឆ្នាំ២០២២ គយប្រមូលពន្ធបានជាង ១ពាន់លានដុល្លារអាមេរិកកើនជាង ១រយលាន

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធបានជាង ១ ២៩៣លានដុល្លារអាមេរិក ស្នើនឹងជាង ៥០,០១%នៃផែនការ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានការកើនឡើងជាង ១៣៤លានដុល្លារ។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលោក គន់ ញឹម បានឱ្យដឹងក្នុងសន្នីសិទសារព័ត៌មានស្ដីពីលទ្ធផលនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដានេះថា ចំណូលពន្ធគឺជាលទ្ធផលល្អដែលទទួលបានពីការបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាលកាលពីចុងឆ្នាំ២០២១កន្លងទៅ។ លោកបន្ថែមថាចំណូលនេះមួយចំនួនបានពីការអនុវត្តន៍ការប្រមូលពន្ធលើរថយន្តគេងពន្ធដែលមានស្រាប់ក្នុងប្រទេស។

លោកថា៖ «បើតាមតួលេខដែលយើងមានគឺចំណូលពីក្រុមទំនិញជាយានយន្តដើរទួនាទីប្រមាណជា ៤៣%នៃចំណូលសរុបដែលប្រមូលដោយគយ បើគិតពីរថយន្តទទួលមិនគិតថាយានយន្តទេព្រោះយានយន្តវាទូលាយជាងរថយន្តគឺមានតួលេខប្រមាណជា ៣០%ជាងនៃចំណូលសរុបដែលប្រមូលបានដោយគយ។ អញ្ចឹងហើយនេះជាប្រភពចំណូលដ៏សំខាន់នៃថវិកាជាតិដែលយើងបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង បង្ក្រាប ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់យើង»។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនឹងរដ្ឋាករកម្ពុជាឱ្យដឹងថាក្នុងយុទ្ធនាការ ១០ខែក្នុងការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករមានរថយន្តអត់ពន្ធ និងចង្កូតស្ដាំចំនួន ៩ ៧៥៣គ្រឿងចូលមកបង់ពន្ធ និងកក់ប្រាក់កែចង្កូតដែលក្នុងនោះមានរថយន្តចង្កូតឆ្វេងមកបង់ពន្ធចំនួន ២ ៧១៣គ្រឿងដែលប្រមូលពន្ធបានជិត៣៥លានដុល្លារអាមេរិក និងរថយន្តចង្កូតស្ដាំមកកក់ប្រាក់យកទៅកែចង្កូតមានជាង ៧ ០៤០គ្រឿងដែលប្រមូលលុយកក់បានជាង ៤១លានដុល្លារអាមេរិក។

កាលពីឆ្នាំ២០២១ ក្នុងពេលដែលកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩ ចំណូលពន្ធគយបានធ្លាក់ចុះជាខ្លាំងដែលពេលនោះក្នុងរយៈពេល៦ខែដើមឆ្នាំរដ្ឋប្រមូលពន្ធគយបាន ១ ១៥៩,៥លានដុល្លារអាមេរិក ថយចុះប្រមាណ ៨,៩%បើធៀបនឹងឆ្នាំ២០២០ និងសម្រេចបានត្រឹម ៤៩%នៃការគ្រោងទុក។ ទោះជាយ៉ាងណាចំណូលពន្ធគយបានទទួលលទ្ធផលល្អប្រសើរឡើងវិញក្រោយរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីកម្ពុជាសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅបាន ១០០ភាគរយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក