ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ថាពលរដ្ឋប្រកបដោយសមត្ថភាពគឺជាមូលដ្ឋាននៃសន្ដិភាព

បន្ទាយមានជ័យ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ពុទ្ធសាសនាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះផ្នត់គំនិត និងអប់រំបង្រៀនប្រៀនប្រដៅដល់ប្រជាពលរដ្ឋឱ្យស្គាល់អំពីផលនៃការប្រព្រឹត្តអំពើល្អ និងតម្លៃនៃសីលធម៌-គុណធម៌ក្នុងការរស់នៅប្រាស្រ័យទាក់ទងនៅក្នុងសង្គមប្រសើរថ្លៃថ្នូរ។ លោកថាពលរដ្ឋដែលមានអំពើល្អ និងសីលធម៌ទាំងនេះហើយជាមូលដ្ឋានបង្កើតបានសន្ដិភាពក្នុងប្រទេស។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានថ្លែងថា អាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា ដោយវិស័យអាណាចក្រផ្តល់នូវឱកាសអភិវឌ្ឍសមត្ថភាព និងលទ្ធភាពដល់មនុស្សលោក ជាមួយគ្នានេះវិស័យពុទ្ធចក្រផ្តល់នូវការអប់រំផ្នែកចិត្តគំនិតឱ្យមានសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងផ្នែកទាំងពីរទន្ទឹមគ្នាដើម្បីឈានដល់ការបញ្ចូលជាកម្មវិធីសិក្សាចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ឧត្តមសិក្សា ដោយសារកត្តានេះ គឺជាចំណុចប្រសព្វ និងខ្លឹមសារស្នូលរួមនៃការអប់រំដែលផ្តល់ផលប្រយោជន៍រួមជូនសង្គមជាតិ តាមរយៈការទទួលបាននូវធនធានមនុស្សជាពលរដ្ឋប្រកបដោយសមត្ថភាព អត្តចរិត និងវិន័យល្អថ្លៃថ្នូរ មានការគោរពចំពោះគ្នា ស្អប់ខ្ពើមអំពើហិង្សា និងចេះអត់អោនយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដោយទាំងអស់នេះហើយគឺជាមូលដ្ឋាននៃសន្តិភាព និងភាពសុដុមរមនាក្នុងសង្គមរស់នៅប្រកបដោយអារ្យធម៌។

លោកបានចូលរួមត្រេកអរ និងសម្តែងនូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដែលមកសម្ពោធនាថ្ងៃនេះដោយថាបានកើតឡើងពីកម្លាំងសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារួមគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់បង្កលក្ខណៈដល់ការធ្វើបុណ្យបំពេញទានរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ដែលធ្លាប់មានអតីតកាលដ៏ជូរចត់ពោរពេញដោយគ្រោះថ្នាក់ ការបំផ្លិចបំផ្លាញ និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែសព្វថ្ងៃតំបន់អតីតសមរភូមិមួយនេះ បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងប្រកបដោយសក្តានុពល។

លោកថា៖ «ការរីកចម្រើនលូតលាស់នៃវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក គឺបានបម្រើជាផលប្រយោជន៍យ៉ាងច្រើនលើសលប់ដល់ប្រជាពលរដ្ឋយើងជាពុទ្ធបរិស័ទដែលតែងតែមានជំនឿ និងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន»

លោក ហ៊ុន ម៉ាណែត ថាកត្តារីកចម្រើនកម្ពុជា និងពុទ្ធចក្រមិនអាចកាត់ផ្ដាច់ពីសន្ដិភាពដែលកម្ពុជាមានក្រោយឆ្នាំ១៩៧៩ នោះឡើយ ដែលលោកបានកើតសរសេរដល់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ថាបានខិតខំប្រឹងប្រែងដោយដៃម្ខាងប្រឹងទប់ស្កាត់សង្គ្រាម ជាពិសេសការវិលមកវិញនៃរបបខ្មែរក្រហម និងដៃម្ខាងទៀតប្រឹងស្តារកសាងអភិវឌ្ឍជាតិដែលធ្វើឱ្យយើងឃើញដូចបច្ចុប្បន្ននេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក