លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ព្រះរាជពិធីបុណ្យព្រះសពព្រះអង្គម្ចាស់ PHILIP ព្រះស្វាមីនៃសម្តេចព្រះមហាក្សត្រីយានី Elizabeth II ត្រូវបានរៀបចំឡើងនៅវិមាន Windsor Castle

(អង់គ្លេស) : ព្រះរាជពិធីបុណ្យព្រះសពព្រះអង្គម្ចាស់ PHILIP ព្រះស្វាមីនៃសម្តេចព្រះមហាក្សត្រីយានី Elizabeth II ត្រូវបានរៀបចំឡើងនៅវិមាន Windsor Castle។ នេះបើតាមការបង្ហោះផ្សាយលើទំព័រ facebook ផ្លូវការរបស់គ្រួសាររាជវង្សអង់គ្លេស។

ស្របតាមគោលការណ៍របស់រដ្ឋាភិបាលអង់គ្លេស ព្រះរាជពិធីនេះត្រូវបានគេប្រារព្ធឡើងតាមប្រពៃណី បែបលក្ខណៈព្រះញាតិវង្សដែលត្រូវបានទទួលស្គាល់ព្រះញាតិវង្សរបស់ព្រះអង្គម្ចាស់ រួមទាំងការគោរពព្រះវិញ្ញាណក្ខន្ធជាលក្ខណៈគ្រួសារផ្ទាល់ខ្លួន ដែលស្របតាមព្រះរាជបំណងដ៏ខ្ពង់ខ្ពស់បំផុតដោយព្រះអង្គម្ចាស់។

ព្រះអង្គម្ចាស់ PHILIP បានយាងចូលព្រះទិវង្គតក្នុងព្រះជន្មាយុ ៩៩ព្រះវស្សា។ ព្រះរាជពិធីបុណ្យព្រះសពរបស់ព្រះអង្គ ត្រូវបានចាប់ផ្តើមឡើងដោយការស្ងាត់ស្ងៀមរយៈពេលមួយនាទី។ ព្រឹទ្ធបុរសនៃវិមាន Windsor រួមជាមួយនឹងព្រះគ្រូអាចារ្យនៃ Canterbury ក៏បានរៀបព្រះរាជពិធី ដោយមានការអាន និងច្រៀងចម្រៀងដែលត្រូវបានជ្រើសរើសដោយព្រះអង្គម្ចាស់។

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យថ្វាយព្រះរាជសាររំលែកព្រះរាជមរណៈទុក្ខយ៉ាងក្រៀមក្រំ ចំពោះការយាងចូលព្រះទិវង្គតនៃ ព្រះអង្គម្ចាស់ PHILIP៕

អត្ថបទបកប្រែក្រៅផ្លូវការ!
ប្រភពរូបភាព ៖​ ទំព័រ Facebook ផ្លូវការ The Royal Family




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក